ក្រុងសៀមរាប នឹងដាក់ជា តំបន់ក្រហម ក្នុងពេល ឆាប់ៗនេះ ដោយមូលហេតុ បងប្អូនប្រជាពលរដ្ឋ មួយចំនួន មិន សហការ មិនអនុវត្ តតាមការណែនាំ មិនចេះ ការពារខ្លួន និងក្រុមគ្រួសារ របស់ខ្លួន បន្តនាំអោយឆ្លង ដល់អ្នកដទៃ ដែលមាន ការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ។
នេះជាការថ្លែង របស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប តាមបណ្តាញ សង្គម Facebook កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។
លោក ទៀ សីហា អភិបាល ខេត្តសៀមរាប សូមការយោគយល់ និង អធ្យាស្រ័យ ចំពោះបងប្អូនប្រជា ពលរដ្ឋក្នុងក្រុង សៀមរាបដែលតែងតែ គាំទ្រ និង អនុវត្តតាម ការណែនាំ របស់ក្រសួង សុខាភិបាល និង រដ្ឋបាល ខេត្តសៀមរាប សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់ អោយផុត ពីគ្រាដ៏ លំបាកនេះ ជាមួយគ្នា ។
ជាមួយគ្នានេះ លោកអភិបាល ខេត្តសៀមរាប អំពាវនាវ អោយ បងប្អូនប្រជាពលរដ្ឋ ត្រូវរស់នៅ តាមបែប គន្លងថ្មី ពោលគឺ ការពារខ្លួន ស្មើនឹង ការពារក្រុមគ្រួសារ របស់លោកអ្នក ។ ។ ៣ការពារ គឺ ត្រូវពាក់ ម៉ាស់ ត្រូវលាងដៃ ត្រូវរក្សា គ.ម្លាត បុគ្គល ។ ៣កុំគឺ កុំនៅ.បន្ទប់បិទជិត កុំនៅកន្លែង កុះករ និង កុំនៅ ប៉ះពាល់គ្នា ៕