វីរុសកូវីដ-១៩ បានឆ្លងរាលដាល ចូលដល់ក្នុវត្ត ព្រះពន្លា ដែលស្ថិតក្នុងភូមិ ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ លទ្ធផលយក សំណាកធ្វើតេស្តរហ័យ បានរកឃើញអ្នកជំងឺកូវីដ-១៩ មាន ព្រះសង្ឃ ចៅអធិការ គ្រូសូត្រ ភិក្ខុ សាមណេរ នេន ចំនួន ១៥អង្គ ព្រមទាំង ក្មេងវត្តម្នាក់។ នេះបើតាមការអះអាងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ។
ចំណែក អាចារ្យវត្ត និងមន្ត្រីសង្ឃ បានឱ្យដឹងថា ការឆ្លងកូវីដ-១៩ ចូលក្នុង វត្តនេះ កើតឡើងតែប៉ុន្មានថ្ងៃមុនរ ដូវកាន់ បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចូលមកដល់ ប៉ុន្តែនៅមិនទាន់ អាចបញ្ជាក់ ឱ្យច្បាស់ថា តើប្រភពនៃការ ឆ្លងកូវីដ ចូលវត្តនៅក្នុង ក្រុងសិរីសោភ័ណ នេះ បានឆ្លង ពីប្រភព ណា មកទេ។
នៅថ្ងៃទី១៦ ខែកញ្ញា នេះ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកអភិបាលក្រុង ក៏បានទៅពិនិត្យដំ ណើរ ការយកសំណាក និងសួរសុខ ទុក្ខ ព្រះសង្ឃ អាចារ្យ គណៈ កម្មការ តាជី យាយជី ក្មេងវត្ត និង ពុទ្ធបរិស័ទ ផង ដែរ៕