បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ អ្នកគ្រូ ហុងស៊ុយ ឡុង ណាលី គឺជាសាស្ត្រាចារ្យគ្រូហុងស៊ុយ បែបវិទ្យាសាស្ត្រ ដ៏ល្បីឈ្មោះ មួយរូបនៅកម្ពុជា ។ អ្នកគ្រូ ណាលី បានប្រឡូកចូលវិស័យ មើលហុងស៊ុយ អស់រយៈពេល ជាច្រើនឆ្នាំ មកហើយ ម្យ៉ាងទៀត ក៏មាន បងប្អូន ជាប្រជាពលរដ្ឋខ្មែរ មិនគ្នាតិចទេ
បានគាំទ្រលើ ស្នាដៃមើលហុងស៊ុយ របស់អ្នកគ្រូ ណាលី ដែលបានការព្យាករណ៍ ហេតុការណ៍ធំៗលើ ពិភពលោក ដែលបម្រុងនឹងកើតឡើងក្នុងឆ្នាំ២០២១នេះ តាមរយៈ ការផ្សាយផ្ទាល់ក្នុងផេក ហ្វេសប៊ុក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ជាការម្លឹកឡើងវិញ អ្នកគ្រូហុងស៊ុយ ណាលី ធ្លាប់បានព្យាករណ៍ សម្រាប់ឆ្នាំ២០២១នេះថា ហេតុការណ៍ សំខាន់ៗ នឹងកើតឡើងដូចខាងក្រោម ៖
-គ្រោះ.ធម្មជាតិ.កើតឡើងពីការរញ្ជួយដី និងផ្ទុះភ្នំភ្លើងខ្លាំង កើតឡើងច្រើនដងក្នុងមួយឆ្នាំដែលខុសពីឆ្នាំធម្មតា នៅជប៉ុន និងប្រេស៊ីល-គ្រោះរាំង ស្ងួ.តធ្ង.ន់.ធ្ងរ នឹងមានទូទាំងពិភពលោកទៀតផង-មាសឡើងថ្លៃខ្លាំង ដែលមិនធ្លាប់មានពីមុនមក
-ទំនិញ Brand Brand ល្បីៗនឹងឡើងថ្លៃ ដូចជានាឡិកា Brand ថ្លៃៗ កាបូប Brand ថ្លៃៗជាដើម-ដំណាំកសិកម្ម មានសត្វល្អិតមកកម្ទេច ដោយនឹកស្មានមិនដល់ ហើយដំណាំកសិកម្មមានតម្លៃល្អ ក្នុងឆ្នាំ២០២១នេះ ប៉ុន្តែប៉ះខាងកសិដ្ឋានចិញ្ចឹមសត្វមិនល្អទេ-អចលនៈទ្រព្យល្អជាង ឆ្នាំ២០២០ មានការវិនិយោគមុខ ជំនួញថ្មីៗធំៗកើតឡើង ។
ដោយឡែក លោក សោម ឆាយ៉ា បានលើកឡើង អំពីការព្យាករណ៍ របស់អ្នកគ្រូ ណាលី កាលពីចុងឆ្នាំ២០១៩ ដែលបាន ព្យាករណ៍ ត្រូវអំពីករណីជំងឺ ចម្លែក នឹងផ្ទុះឡើង ដែលជំងឺនោះ ត្រូវបានគេ ស្គាល់គ្រប់គ្នាថា ជាជំងឺកូវីដ-១៩ ដែលវាបាន ឆ្លងរាត ត្បាត នៅពាស ពេញពិភព លោកតែម្ដង ។
លោក សោម ឆាយ៉ា ក៏បានសួរជាសំនួរទៅ កាន់អ្នកគ្រូ ណាលី អំពីរោគរាត ត្បាតជំងឺកូវីដ-១៩ ថា តើវានឹងចប់ ទៅវិញនាពេលណា ? អ្នកគ្រូ ណាលី បានឆ្លើយ តបថា រោគរាតត្បាតនេះ នឹងចប់ ទៅវិញនៅដំណាច់ ឆ្នាំ២០២១នេះ ។
អ្នកគ្រូ បានបកស្រាយថា ទាល់តែ ដាច់ឆ្នាំឆ្លូវនេះ ទើបអ្នកគ្រូ សង្ខេបដោយខ្លីថា ៖ “ចូលក្នុងឆ្នាំ ២០២២ គឺលែងអីវិញ ហើយ ប្រក្រតីវិញ ទាំងអស់ហើយ” ។ ពោលគឺ តាមការព្យាករណ៍ របស់អ្នកគ្រូ ណាលី ពីស្ថានភាពជំងឺ រាតត្បាតលើពិភព លោក នឹងប្រែជាប្រក្រតី ឡើងវិញ នៅចាប់ពីឆ្នាំ ២០២២ តទៅ ។
ទោះជាយ៉ាងនេះក្តី យើងនៅមិន ទាន់ដឹងទេថា តើការទាយ របស់អ្នកគ្រូ ណាលី ឆុតពិតប្រាកដ ប៉ុណ្ណានោះទេ ព្រោះ នៅសល់ជាង៣ខែទៀតទើបដាច់ឆ្នាំ២០២១នេះ ?ចង់ដឹងកាន់តែច្បាស់ អំពីការលើកឡើង របស់អ្នកគ្រូ ណាលី សូមទស្សនា វីដេអូកាល ពីឆ្នាំមុន មាន ដូចខាង ក្រោម ៖