លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា រាជរដ្ឋាភិបាល មិនត្រឹមតែ យកចិត្តទុកដាក់ចាក់វ៉ាក់ សាំងកូវីដ-១៩ ចំពោះកុមារ និងប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះទេ ក្នុងនោះក៏បាន យកចិត្តដល់ មន្ត្រី បុគ្គលិកអង្គទូត ស្ថាប័ន អន្តរជាតិ និងជន បរទេស ព្រមទាំងកូនចៅ របស់ពួកគេ ដែលកំពុង បំពេញភារកិច្ចការងារ និងរស់ នៅលើប្រទេសកម្ពុជា ផងដែរ។
លោកស្រីបន្តថា ជាក់ស្ដែងនៅថ្ងៃនេះ រដ្ឋាភិបាល បានប្រារព្ធពិធីបើកយុទ្ធនាការ ថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅវិមានសន្តិភាព ក្រោម អធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា ចំពោះកុមារ ដែលជាកូនចៅមន្ត្រីបុគ្គលិកទូត ស្ថាប័ន អន្តរជាតិ ដែលមានបំណងចង់ចាក់វ៉ាក់សាំងកូវីដ-១៩នេះដែរ ត្រូវការឯកសារ ចាំបាច់មួយចំនួន មានដូចជា ប៉ាស្ព័រ (លិខិតឆ្លងដែន) និងការ បញ្ជាក់ពីស្ថានទូតថា ជាកូនពិតប្រាកដ ឬសំបុត្រ កំណើត ឬ ID អ្វីមួយដែលបញ្ជាក់ពី អត្តសញ្ញាណ កូននោះពិតប្រាកដ។
គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) បានប្រកាស ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុ ចាប់ពី ៦ឆ្នាំ ដល់ អាយុក្រោម ១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុងដែល នឹងចាប់ផ្ដើម បើកយុទ្ធនាការពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ និងខេត្តទាំង ២១ទៀត នឹងត្រូវចាប់ផ្តើមបើកចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ចំពោះកូន ចៅមន្ត្រីអង្គការសហ ប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូត ស្ថានកុងស៊ុល និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ទៅទទួលវ៉ាក់ សាំង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ និងកូនចៅមន្ត្រី និងបុគ្គលិកអង្គការជាតិអន្តរជាតិ និងដៃគូផ្សេងទៀតទៅទទួល វ៉ាក់សាំង ចាប់ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១៕