ក្រៅពីប្រាសាទ ដើមឈើជាទស្សនីយភាព ដ៏ទាក់ទាញមួយសម្រាប់ អ្នកទេសចរ ក្នុងការដើរ កម្សាន្តរមណីយដ្ឋាន អង្គរ។ ពិតណាស់ថា ដើមឈើបាន ផ្តល់ប្រយោជន៍ក្រៃលែង ដល់មនុស្ស និងកិច្ចការ អភិរក្សប្រាសាទ តែដើមឈើខ្លះ ក៏ផ្តល់ហា.និ.ភ័យមួយចំនួន ផងដែរ ជាពិសេសពេលដើម ឈើធំ ចាស់ ងា.ប់ និងឈានដល់ការពុក ផុយ។
ក្នុងន័យស.ង្រ្គោះប្រា.សាទ ក៏ដូចជាសុវត្ថិភាពមនុស្ស អាជ្ញាធរ.ជាតិអប្សរាតាមរយៈក្រុមជំនាញ.ដើមឈើ បានចុះពិនិត្យតាមដាន.ជាប្រចាំ និងស្នើសុំវិធានការនានា ក្នុងនោះដូចជា ការព្យាបាល ការកា.ត់ក្រី និងកាត់ដកហូតដើមឈើ.ណា.ដែលប.ង្កអាច.គ្រោះ.ថ្នា.ក់.ជាដើម។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ទទួលបន្ទុកការងារគ្រប់គ្រង.ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រៅពីកិច្ចការចម្បងក្នុងការ.អភិរក្សប្រាសាទ ការអភិវឌ្ឍប្រកប.ដោយចីរភាព ការថែរក្សា និងលើកតម្លៃទេស.ភាពវប្បធម៌ ការងារថែរក្សាព្រៃឈើ និងបង្កើនគម្របបៃតងក្នុងរមណីយដ្ឋានអង្គរ ក៏ត្រូវបានអាជ្ញាធរជាតិអប្សរា ចាត់ទុកជាការងារអាទិភាពដែរ។
មូលហេតុសំខាន់នោះ គឺដើមឈើបានជួយមួយផ្នែកដល់.កិច្ចការអភិរក្សប្រាសាទផងដែរ។ ចំណុចដែលបង្ហាញថា អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ.បរិស្ថាន ក៏ដូចជាការថែរក្សាដើមឈើនោះ គឺការបង្កើត.ឱ្យមានស្ថានីយបណ្ដុះកូនឈើរហូតដល់១០ទីតាំង ហើយជារៀងរាល់ឆ្នាំស្ថានីយទាំងនោះបណ្តុះកូនឈើបានប្រមាណជាង២០០ ០០០ ដើម។
តាំងពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា ក្រៅពីខិតខំថែរក្សា និងព្យាបាលដើមឈើដែលមានស្រាប់ គឺបានដាំដើមឈើបន្ថែមសរុបជាង២លានដើមមកហើយ ក្នុងតំបន់អង្គរ។ មួយវិញទៀត ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើលើ.ផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរបានប្រមាណជាង ២០ ០០០ដើម និងជាង១០០ ០០០ ដើមទៀត បានចែកចាយដល់សាធារណជនគ្រប់ទិសទី ដែលបានដាក់ពាក្យស្នើសុំយកទៅដាំដោយឥតបង់ថ្លៃ។
ឯកឧត្តមអគ្គនាយករងបញ្ជាក់ថា គោលបំណង.សំខាន់លើកិច្ចការងារនេះ គឺដើម្បីឱ្យអង្គរមានភា.ពបៃតង និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងការពារបរិស្ថាន។ ក្នុងបេសកកម្មថែរក្សាព្រៃឈើវិញ អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញសម្រាប់ព្យាបាលដើមឈើដែលមានជំងឺ ឬពុកផុយជាដើម។
ដើមឈើខ្លះយើងមើលពីខាងក្រៅឃើញថា នៅល្អស្អាត និងពុំមានការខូចខាតនោះទេ តែតាមពិតខាងក្នុងប្រហោងក្នុងពុកផុយ ទៅហើយ។ គោលដៅសម្រាប់ការងារនេះ គឺព្យាយាមទុកដើមឈើនោះឱ្យអស់លទ្ធភាព មុននឹងសម្រេចឈានដល់ការកាត់ដកហូតចេញ ជៀសវាង.ប.ង្កគ្រោះ.ថ្នា.ក់.ដួ.ល.រលំស.ង្កត់ប្រាសាទ ឬមនុស្ស ជាពិសេសអ្នកដែលមកទស្សនាប្រាសាទ។
ក្នុងមួយឆ្នាំៗមានដើមឈើហានិភ័យមួយចំនួនដើមត្រូវបានកាត់ក្រី និងកាត់ដកហូតចេញដោយអ្នកជំនាញ ហើយដែលអាជ្ញាធរជាតិអប្សរា តែងតែជូនដំណឹងជូនសាធារណៈជនជ្រាបជាមុនផងដែរ៕