សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ០៩និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហោះ វីដេអូឃ្លីបមួយ អបដោយសារ មានការ ហួសចិត្ត និងអាណិត ប្រជាជន ដែលមន្ត្រីថ្នាក់ក្រោមចុះចា ប់ ហា មឃា ត់ប្រជាជន មិនអោយស.ម្លា.ប់.ពពែ ទៅវិញ ។
សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះ ជាមួយប្រជាជនមែនទេ ? រដ្ឋមន្ត្រីក្រសួង កសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ ? តើរាជរដ្ឋាភិបាលមាន ដែលហាមឃាត់ប្រជាជន មិនអោយស.ម្លា.ប់.ពពែយកសាច់ ជាអាហារពីពេលណាមក ទើបបាន ជា មន្ត្រីយើងធ្វើមកលើ ប្រជាជន បែបនេះ ?
សម្តេចតេជោ ហ៊ុន សែន បន្តថា យើងលើកទឹកចិត្តអោយ ប្រជាជនចិញ្ចឹមសត្វ មិនមែនទុកស.ម្រាប់ទុកតាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ ។ ហេតុអីបានប្រជាជន ចិញ្ចឹមសត្វ គ្មានសិទ្ធិសម្លាប់សត្វយក សាច់ទទួលទាន ហើយ តម្រូវឲ្យសុំច្បាប់ ។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់ ។
យ៉ាងណាសម្តេចតេជោ ហ៊ុន សែន មិនដឹងថា រូបភាពក្នុងវីដេអូឃ្លីបមួយនេះ កើតនៅក្នុងខេត្តណាទេ ។ ប៉ុន្តែ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ស្រាវជ្រាវហើយចូលមក បំភ្លឺអោយខ្ញុំតាម ហ្វេសបុកនេះ ដើម្បីអោយប្រជាជន បានដឹងជាទូទៅ ។សម្តេចតេជោ ហ៊ុន សែន មានការហួសចិត្ត និងអាណិតប្រជាជនជាទី គោរពស្រលាញ់របស់សម្តេច ៕