បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦២៨នាក់ ខណៈឣ្នក ជាសះស្បើយចំនួន ៤៨៦នាក់ និងករណី ស្លា.ប់ ១៧នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ក្រសួង សុខាភិបាល នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦២៨នាក់ទៀត ជាសះ ស្បើយ ៤៦៨នាក់ និងស្លា.ប់ ១៧នាក់៖
– ករណីឆ្លងសហគមន៍ ៥០៧នាក់– អ្នកដំណើរពីបរទេស ១២១នាក់គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប=105,344 នាក់– អ្នកជាសះស្បើយ=98,186 នាក់– អ្នកស្លា.ប់=2,140 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិ.ត ស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍នៃ បញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយ ឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខា ភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕