លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បង្ហោះសំណេរ នៅលើគណនីហ្វេសប៊ុករបស់ លោកថា «ផ្សារបន្ទាយស្រី ត្រូវបាន បិទជាបណ្តោះ អាសន្នរយៈពេល ២សប្តាហ៍គិតចាប់ ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩ មិនឱ្យឆ្លងរាលដាល ទ្រង់ទ្រាយធំ ចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី។
បន្ទាប់ពីទទួលបានពត៌មានកាល ពីម្សិលមិញថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីពីរ នាក់ប្តីប្រពន្ធត្រូវបាន រកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពេលទៅ ពិនិត្យជំងឺនៅ ក្នុងគ្លីនិកឯកជន មួយនៅក្នុងក្រុងសៀមរាប រួចមក ក្រុមការងារ ស្រាវជ្រាវរបស់ស្រុកបន្ទាយស្រីបានកំណត់មុខសញ្ញា ដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ
និងបានសម្រេចធ្វើតេស្តយក សំណាកលើអាជីវករទាំងអស់ជាង ២០០នាក់នៅក្នុងផ្សារ បន្ទាយស្រីទាំងមូលកាលពីព្រឹកមិញនេះ ដែលជាលទ្ធផល ត្រូវបានរកឃើញវិជ្ជមានសរុប ២៤នាក់។ដោយបានការឯកភាពអនុញ្ញាត ពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំ បិទផ្សារបន្ទាយស្រីភ្លាមៗ ព្រមទាំងបន្តយកសំណាកលើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំង២៤នាក់នេះបន្ថែមទៀត
ធ្វើយ៉ាងណាហ៊ុមព័ទ្ធការឆ្លងរាលដាល នៅក្នុងសហគមន៍ឱ្យខាងតែបាន ទោះបីជាត្រូវចត្តាឡីស័ក មនុស្សរាប់រយគ្រួសារ ក៏ដោយ។ រដ្ឋបាលស្រុក បន្ទាយស្រីនឹងរៀបចំទីកន្លែងលក់ បន្លែត្រីសាច់ និងរបស់របរចាំ បាច់ប្រចាំថ្ងៃមួយ ចំនួនទៀត នៅទីតាំងថ្មីមួយ ដែលមានរក្សាគម្លាត សុវត្ថិភាពត្រឹមត្រូវ និងមិន ប.ង្កហា.និភ័.យឆ្លងបន្តដល់អ្នកភូមិ។
អ្នកលក់បន្លែត្រីសាច់នៅក្នុង តំបន់ថ្មីនេះ នឹងតម្រូវឱ្យធ្វើតេស្តយក សំណាក និងមានលទ្ធផលអវិជ្ជមាន ជាមុនសិន ព្រមទាំងមានពាក់ស្លាកសញ្ញា សម្គាល់ត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រង យ៉ាងតឹងរុឹង ពីសំណាក់រដ្ឋបាលស្រុក។
ខ្ញុំសូមស្នើសុំការយោគយល់ចំពោះផល ប៉ះពាល់ដែលកើតចេញពីវិធានការ បន្ទាន់មួយនេះ និងសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ ជាពិសេសអ្នករស់នៅ ជុំវិញផ្សារបន្ទាយស្រី ដែលគិតថា ខ្លួនមានជាប់ពាក់ព័ន្ធ ជាមួយករណីខាងលើ មេត្តាដាក់ខ្លួនឲ្យនៅ ដាច់ ដោយឡែករយៈពេល ១៤ថ្ងៃ
ហើយប្រសិនបើមានអាការៈ មិនស្រួលខ្លួន ឬស.ង្ស័.យ សូមប្រញាប់ទៅធ្វើតេស្តរក មេរោគជាប្រញាប់ នៅមណ្ឌលសុខភាពបន្ទាយស្រីផ្ទាល់ តែម្តង។ ជាមួយនឹងការចូលរួម របស់បងប្អូនទាំងអស់គ្នា ខ្ញុំជឿជាក់ថា យើងនឹង អាចកា.ត់.ផ្តា.ច់ហា.និ.ភ័.យ នៃការឆ្លង.រីករាលដាលធំ.នៅក្នុងស្រុករបស់យើង.បាននៅក្នុងពេលឆាប់ៗនេះ»៕