ពលរដ្ឋឥណ្ឌា រាប់ពាន់នាក់ បានមកជួបជុំគ្នា ទ្រង់ទ្រាយធំ នៅទូទាំងប្រទេសនៅ ថ្ងៃអាទិត្យ ដើម្បីប្រារព្ធពិធីបុណ្យ ទ.ម្លាក់ព្រះគណេស ទៅក្នុងទឹក។ ពិធីបុណ្យនេះធ្វើ ឡើងខណៈ ដែលប្រទេសឥណ្ឌាមាន តួលេខអ្នក ឆ្លងជំងឺកូវីដ១៩កើនឡើង។
រូបចម្លាក់ព្រះដំរី ដែលគេ បានលាប និងតុបតែង យ៉ាងល្អល្អិតល្អន់ ត្រូវបានថ្វាយ បង្គំពីក្រុមអ្នកគោរព ព្រះគណេស ហើយទើបចាប់ផ្តើមពិធី ដង្ហែរក្បួនទ្រង់ទ្រាយធំ ដែលមានការចូលរួម ពីមនុស្សម្នាយ៉ាងច្រើន ឆ្ពោះទៅកាន់ ទន្លេ ស្ទឹង និងសមុទ្រ។ នៅទីនោះ ព្រះគណេស នឹងត្រូវទម្លាក់ចូលទៅក្នុងទឹក តាម បែបជំនឿ សាសនាហិណ្ឌូ។
ពិធីបុណ្យទម្លាក់ ព្រះគណេស ទៅក្នុងទឹក មានន័យថា អាទិទេពវិលត្រលប់ ទៅទីដើមវិញ បន្ទាប់ពីបាន មកជួបជុំ ជាមួយក្រុមគោរពតាមព្រះ គណេស នៃពិធីបុណ្យ Ganesh Chaturthi ដែលជាពិធីបុណ្យដ៏ សំខាន់នៅ ប្រទេសឥណ្ឌា។
ប្រទេសឥណ្ឌានៅ ថ្ងៃអាទិត្យមានអ្នកឆ្លង ជំងឺកូវីដ១៩ចំនួន ៣០៧៧៣នាក់ ដែលនាំអោយតួលេខ អ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេសបានកើនឡើងដល់ ៣៣,៤លាននាក់ ខណៈឥណ្ឌាស្វែងរកការ បើកប្រទេស ឡើងវិញស្វាគមន៍អ្នកទេសចរណ៍បរទេស។
ស្របគ្នាមនុស្សស្លា.ប់ដោយសារជំងឺកូវីដ១៩ក្នុងពេល ២៤ម៉ោងមាន ៣០៩នាក់ ដែលបានធ្វើអោយ តួលេខអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៤៤,៨៣៨នាក់។ យោងក្រសួង សុខាភិបាលឥណ្ឌា។