អាជ្ញាធរខណ្ឌទួលគោក បានសម្រេច ធ្វើការបិទ វត្តនាគវ័ន ស្ថិតនៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាបន្ទាន់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺចំថ្ងៃកាន់ បិណ្ឌទី១ តែម្តង ក្រោយពីបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់។
អាជ្ញាធរខណ្ឌទួល គោក បានឱ្យដឹងថា អ្នកវិជ្ជមានទាំង ០៣នាក់នេះ រួមមានលោក តា អាចារ្យម្នាក់ និងនិស្សិតស្នាក់ នៅក្នុងវត្តចំនួន ០២នាក់។
ក្រោមមាន ព្រឹត្តិការណ៍នេញ ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុន សែន បានចុះយកសំណាក ភ្លាមៗ ជាមួយនិងបានបិទវត្តនាគវ័ន ជាបណ្ដោះអាសន្ន៕