បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៨៣០នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ៤៧៣នាក់ និងករណីស្លា.ប់ ២៥នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដី ជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨៣០នាក់ទៀត ជាសះស្បើយ ៤៧៣នាក់ និងស្លា.ប់ ២៥នាក់៖
– ករណីឆ្លងសហគមន៍ ៧៣២នាក់– អ្នកដំណើរពីបរទេស ៩៨នាក់គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប=109,087 នាក់– អ្នកជាសះស្បើយ=100,655 នាក់– អ្នកស្លា.ប់=2,243 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័ រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក ទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាម ទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕