លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរ ខណ្ឌទាំង ១៤សហការជាមួយ នឹង ទាហាន នៃកង ពលតូចលេខ ៧០ ចុះបា.ញ់ថ្នាំ.ស.ម្លា.ប់.មេរោគនៅតាម.វត្តអារាមនានា ទូទាំងរាជធានីភ្នំពេញចំនួន.១៥១វត្តក្រោយពី.អាជ្ញាធរនិងក្រុមគ្រូពេទ្យបាន.យកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាម.បណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់.អស់ហើយមក។
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍ សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ ក្រោយមាន បញ្ជាពីលោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ ក្នុងនាមលោកជាអាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ លោក បានសហការ ជាមួយនឹងទាហាននៃកងពលតូចលេខ៧០
បានធ្វើសកម្មភាពចុះបា.ញ់ថ្នាំ.ស.ម្លា.ប់.មេរោគនៅតាមបណ្តាវត្តទាំង ១៤ខណ្ឌ នៅរាជធានីភ្នំពេញ ពិសេសខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បាន ចាប់ផ្ដើមបា.ញ់.នៅវត្តពោធិ៍ចិនតុង បន្ទាប់មកក្រុមការងារ បានបែងចែក ក.ម្លាំង នៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ។
លោកហែម ដារិទ្ធិ បានមានប្រសាសន៍ លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កន្លងមកនេះ មានតំបន់ក្រហមមួយចំនួន។ ដោយសារតែមាន តំបន់ក្រហមនេះហើយទើបធ្វើឲ្យអាជ្ញាធរ ខណ្ឌរបស់យើងមានការប្រុង ប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ
ក៏ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោហ៊ុន សែន យើងបាន អនុវត្តវិធានការការពារ ជំងឺកូវីដ-១៩យ៉ាងតឹងរុឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យពាក់ព័ន្ធនឹង ជំងឺកូវីដ-១៩ យើងទប់ស្កាត់បាន យ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូន អ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។
ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែ នាំពីប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាង សកម្មជាមួយអាជ្ញាធររបស់យើងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមវត្តអារាម ។
លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន ១៤ មានព្រះសង្ឃជិត ៨០០អង្គ ហើយព្រះសង្ឃទាំងនេះ យើងបានយកសំណាករួចរាល់ហើយ ដែលជាលទ្ធផលមាន វិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់ ។
លោកបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤អង្គ /នាក់នេះ បើយើងមិនមាន វិធានការទប់ស្កាត់ទាន់ ពេលវេលាទេ វានឹងធ្វើការចម្លងទៅព្រះសង្ឃ តាជី យាយជីនិង ពុទ្ធបរិស័ទច្រើនជាងនេះ ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តី អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះយើង បានបញ្ជូន ទៅព្យាបាលហើយដែរ។
ពាក់ព័ន្ធនឹងការបា.ញ់.ស.ម្លា.ប់.មេរោគនៅតាមវត្តអារាម នៅព្រឹកថ្ងៃទី២៦កញ្ញានេះយើងបានអនុវត្តយ៉ាង ល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយ កងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បា.ញ់.ថ្នាំ.ស.ម្លា.ប់មេរោគនៅតាមបណ្ដាវត្ត ចំនួន១៤ ។
លោកហែម ដារិទ្ធិ ក្នុង ឱកាសនោះក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមសហការឲ្យបានល្អ ជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបាននូវការរីករាល ដាលជំងឺ-១៩ ក្នុងឱកាសបុណ្យដាក់ បិណ្ឌនិងភ្ជុំបិណ្យនេះ ។លោក បញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះ យើងផ្អាកសិន ។បុណ្យទានពេលណា ក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេសូមកុំប.ង្ក ការលំបាកទៅអោយអ្នកដទៃ៕