កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកសាយ វាសនា ព្រះរាជអាជ្ញា រងសាលាដំបូងខេត្តកំពង់ធំ បាន ចេញដីកាកោះ លោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង ឲ្យចូលខ្លួន ទៅឆ្លើយបំភ្លឺ នៅថ្ងៃទី១២ ខែតុលា ឆាំ២០២១ ពាកព័ន្ធនឹងការ ឈូឆាយដីព្រៃ ដើម្បីយកធ្វើ កម្មសិទ្ធិ ដែលបានប្រព្រឹត្ត នៅក្នុងភូមិ ក្រ.សាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ពលរដ្ឋរស់ នៅក្នុងឃុំពពក កំពុងរង់ចាំមើលណាត់ការផ្លូវច្បាប់ របស់តុលាការខេត្តកំពង់ធំ ចំពោះករណី ដីព្រៃឈើនៅក្នុងឃុំពពក ស្រុកស្ទោង ជាពិសេសដីគម្របព្រៃឈើ និងដីអភិរក្សសត្វខ្សឹប ដែលជាដី របស់រដ្ឋ ត្រូវបាន លោកមេឃុំ ពពក និងលោកមេភូមិក្រសាំង គប់គិតគ្នាជា មួយបុគ្គលមានលុយ ក្លែង.បន្លំឯកសារសាធារណៈ យកដីលក់ ឲ្យឈ្មួញ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
កន្លងមក គេឃើញមានលិខិត.ចុះហត្ថលេខា ដោយលោក កែវ ននមេឃុំពពក ព្រមទាំងបក្សពួក.ជាច្រើននាក់.ទៀត ដែលបានរួម.គំនិតផ្ដួចផ្ដើម ធ្វើលិខិតក្លែង.ប.ន្លំបង់.ពន្ធឱ្យ.ខេត្ត ក្នុងមួយហិកតា.២០០ដុល្លារ ជាថ្នូរ ដើម្បីរំ.លោ.ភ.យកដីរដ្ឋធ្វើកម្មសិទ្ធិ។