បើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃចន្ទទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៨៣៩នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៥៣០នាក់ និងករណីស្លា.ប់ ១៨នាក់។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨៣៩នាក់ទៀត ជា សះ ស្បើយ ៥៣០នាក់ និងស្លាប់ ១៨នាក់៖
– ករណីឆ្លងសហគមន៍ ៧៣០នាក់– អ្នកដំណើរពីបរទេស ១០៩នាក់គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប=109,926 នាក់– អ្នកជាសះស្បើយ=101,185 នាក់– អ្នកស្លា.ប់=2,261 នាក់
កំណត់សម្គាល់ ៖ ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក.ម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍នៃ បញ្ហា សុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមាន សម្ភារៈអប់រំសុខភាព ដែលអាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕