អ្នកកាន់សាសនាជាន់ ខ្ពស់ម្នាក់ មកពីប្រទេស ស្រីលង្កា ដែលបានអះអាងថា ខ្លួនអាចប.ញ្ឈប់ការរីករាលដាល នៃវីរុសកូវីដ១៩ ដោយប្រើទឹក «វេទមន្ត» ត្រូវបានគេរាយការណ៍ថា បានស្លា.ប់ហើយ ដោយសារជំងឺកូវីដ១៩។
នេះបើតាមសារ ព័ត៌មាន BBC បានចុះផ្សាយ ឲ្យដឹងថា កាលពីខែវិច្ឆិកា កន្លងទៅ អ្នកកាន់សាសនា ម្នាក់ឈ្មោះ Eliyantha White អាយុ ៤៨ ឆ្នាំ បាន អះអាងថា គាត់អាចបញ្ចប់ការរាត្បាត នៃជំងឺកូវីដ១៩ នៅក្នុងប្រទេស ស្រីលង្កា និងក៏ដូចជា ប្រទេសជិតខាង ឥណ្ឌា ផងដែរ តាមរយៈវិធី ដោយគ្រាន់តែចា.ក់ទឹ.ក.វេ.ទ.មន្តពិសេស ចូលទៅក្នុងទឹកទន្លេ។
យោងតាមក្រុមគ្រួសារ របស់គាត់ បុរសរូបនេះគឺធ្លា ប់ បានព្យាបាលអ្នកកីឡាល្បីៗ និងអ្នកនយោបាយ លេចធ្លោ រួមទាំងនាយករដ្ឋមន្រ្តីប្រទេស ក៏បាន បដិសេធ មិនចា.ក់.វ៉ាក់សាំង។
អតីតរដ្ឋមន្រ្តីក្រសួង សុខាភិបាល Silithra Wanniarachchi ធ្លាប់បានគាំទ្រកា រព្យាបាលនេះ ប៉ុន្តែ ពីរខែក្រោយមក ក៏ត្រូវបានឆ្លងជាមួយ Covid-19 រហូតគាត់ ត្រូវបាន គេអនុញ្ញាតឱ្យទទួលបាន ការថែទាំដែលពឹងផ្អែកខ្លាំង ICU ។ តែទោះយ៉ាងណា គាត់ក៏បានបា.ត់.ប.ង់.តំណែង របស់គាត់ ហើយត្រូវបាន ផ្ទេរទៅក្រសួងផ្សេងទៀត។
ដោយឡែក សម្រាប់ បុរសរូបនេះវិញ ដែលត្រូវបាន គេរាយការណ៍ថា បានឆ្លង កូវីដ និងធ្លា.ក់ខ្លួនឈឺ.ធ្ង.ន់.ធ្ងរ កាលពីដើមខែកញ្ញា នៅពេលនេះ គឺបានបា.ត់.ប.ង់.ជី.វិតហើយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
កាលពីមុន គាត់បានទទួល ការចាប់អារម្មណ៍ ស្ទើរពេញពិភពលោក កាលពីឆ្នាំ២០១០ នៅពេលដែលកីឡាករ cricket ជនជាតិឥណ្ឌា លោក Sachin Tendulkar បានអរគុណគាត់ យ៉ាងខ្លាំង បន្ទាប់ពីបានព្យាបាល រ.បួ.ស.ជ.ង្គង់.បានជាសះស្បើយ។ លើសពីនេះ គាត់ក៏បាន ព្យាបាលកីឡាករ cricket ឥណ្ឌាដទៃទៀត ក្នុងនោះ ដូចជា៖ Gautam Gambhir និង Ashish Nehra។
ទោះយ៉ាងណា បណ្តាវេជ្ជបណ្ឌិតវេជ្ជសាស្រ្តសម័យ ទំនើប បានពណ៌នាថា គាត់ជាអ្នក អនុវត្តកុហក ហើយអ្នកឯកទេស ជំនាញពេទ្យ Ayurvedic ក៏បានច្រានចោល ការអះអាងរបស់គាត់ ទោះបីជាលោក Eliyantha បានថ្លែងថា លោក បានប្រើវិធីសាស្រ្តពីប្រពៃណីវេជ្ជសាស្រ្ត ឥណ្ឌា អាយុ 3000 ឆ្នាំ មានប្រសិទ្ធភាព យ៉ាងណាក៏ដោយ៕