នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បានជឿជាក់ថា ជីវិតមនុស្សគ្រប់គ្នា នឹងវិលត្រឡប់ទៅ ជាធម្មតាវិញនៅក្នុងឆ្នាំក្រោយ បើទោះបីជាវីរុស កូវីដ-១៩ បំប្លែងខ្លួនថ្មី អាចនឹង នៅបន្តឆ្លងក៏ដោយ។
ថ្លែងប្រាប់ សារព័ត៌មាន ABC News កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅថា ៖ «ខ្ញុំគិតថា ពួកយើងអាច នឹងត្រឡប់ទៅរស់នៅជីវិតធម្មតា ដូចមុនវិញនៅ ឆ្នាំក្រោយនេះ ប៉ុន្តែមិនមែន មានន័យថា វីរុសបំប្លែងខ្លួនថ្មី នឹងមិន បន្តឆ្លង ហើយយើងដើរហើរ ទៅណាដោយ គ្មានវ៉ាក់សាំង ការពារនោះឡើយ»។
ដោយឡែក កាលពីសប្ដាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន Moderna ក៏បានធ្វើការព្យាករណ៍ ដែរថា វីរុសរាតត្បាត ជាសកលនេះ នឹងបញ្ចប់ទៅវិញ ក្នុងរយៈពេល មួយឆ្នាំខាងមុខ ខណៈចំនួនវ៉ាក់សាំង គឺផលិតកាន់តែច្រើន ពាសពេញពិភព លោក ដូច្នេះមនុស្សអាចនឹង បាន ចាក់គ្រប់គ្នា។
ក្នុងនោះដែរ CEO ក្រុមហ៊ុន Pfizer ជឿជាក់ថា មនុស្សគ្រប់គ្នា នឹងត្រូវការចាក់វ៉ាក់សាំង ប្រ.ឆាំងកូវីដ-១៩ ជារៀងរាល់ឆ្នាំ ដើម្បីបញ្ចៀសការកកើតមាន នៅវីរុសបំប្លែងខ្លួនថ្មី ផ្សេងទៀត។
ការបញ្ចេញមតិ របស់នាយកប្រតិបត្តិក្រុមហ៊ុនផលិត ថ្នាំដ៏ល្បីនេះ បានកើតមានឡើងស្របពេល ពលរដ្ឋអាមេរិកទទួល ការចាក់វ៉ាក់សាំងជំរុញ។ កាលពីសប្ដាហ៍មុន រដ្ឋបាលផ្នែក អាហារ និងឱសថប្រចាំ សហរដ្ឋអាមេរិក (FDA) បានអនុម័ត លើការចា.ក់វ៉ាក់សាំងដូស ជំរុញ លើពលរដ្ឋដែលមានវ័យ ៦៥ ឆ្នាំឡើងទៅ ដែលជាវ័.យប្រ.ឈ.ម ហានិភ័យ.ខ្ពស់នឹងជំ.ងឺកូវីដ-១៩ នេះ៕