បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បាន បញ្ជាក់ពីការរកឃើញករណី វិជ្ជមានវីរុស កូវីដ-១៩ថ្មីចំនួន ៨៦៦នាក់ ខណៈ ឣ្នកជា សះស្បើយ ចំនួន ៥០៥នាក់ និងករណីស្លា.ប់ ២៦នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខា ភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨៦៦នាក់ទៀត ជាសះស្បើយ ៥០៥នាក់ និងស្លា.ប់ ២៦នាក់៖
– ករណីឆ្លងសហគមន៍ ៧៨៣នាក់– អ្នកដំណើរពី បរទេស ៨៣នាក់គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប=110,792 នាក់– អ្នកជាសះស្បើយ=101,690 នាក់– អ្នកស្លា.ប់=2,287 នាក់
កំណត់សម្គាល់៖ក្រសួង សុខាភិបាលបាន.ផ្ញើលទ្ធផល និងទម្រង់ ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណី ជា.សះស្បើយ ទៅ.មន្ទីរសុ ខាភិបាល.នៃរដ្ឋ បាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិ.ត ស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជន អំពីការវិវត្តន៍នៃប.ញ្ហា សុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព.ដែលអាចទាញយក.មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕