នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាត ឱ្យក្រសួង សាធារណការ និងដឹកជញ្ជូន ដោះលែង យានយន្តដឹក ជញ្ជូនលើស ទ.ម្ង.ន់.ក.ម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ ទុកនៅតាមស្ថានីយ ជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តា រាជធានី-ខេត្តមួយចំនួន។
សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការ រាតត្បាតជំងឺកូវីដ-១៩ មានសភាព ធូរស្រាល ហើយរាជរដ្ឋាភិបាល បានរៀបចំកែ សម្រួល និងដាក់ចេញនូវ យុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញ កំណើន សេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖
ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ
និងដឹកជញ្ជូនបានផាក ពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើស ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួង សាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅ ម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណា ដែលមិនទាន់បង់ប្រាក់ ពិ.ន័យត្រូវធ្វើការ.ប.ង់.ប្រា.ក់.ពិ.ន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។
ថ្វីត្បិតតែរាជរដ្ឋាភិបាល កម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹក ជញ្ជូនទាំងឡាយគោរព និងអនុវត្តតាម ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និង សេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ
ស្តីពីការពង្រឹងវិធានការយ៉ាង តឹងរ៉ឹង បន្ថែមចំពោះយានយន្តដឹក ជញ្ជូនធុនធ្ង.ន់ ដែលបើកបរលើ បណ្តាញផ្លូវថ្នល់ ហើយ សូមឱ្យក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវតែបន្ត អនុវត្តយ៉ាងតឹ ង រ៉ឹ ងចំពោះយាន យន្តដឹកជញ្ជូនលើសទ.ម្ងន់ក.ម្រិតកំណត់ ដោយច្បាប់ ដោយមិនមានការលើកលែ ងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការ ផ្សព្វផ្សាយជូនដំណឹងឱ្យបាន ទូលំទូលាយបន្ថែមទៀត អំពីច្បាប់និងលិខិត បទដ្ឋានគតិយុត្តនានា ដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាប កាន់តែច្បាស់។
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរ ដល់ក្រសួង សាធារណការ និងដឹកជញ្ជូន និងសមត្ថ កិច្ចពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ដែលបានអ នុវត្តយ៉ាងម៉ឺងម៉ាត់ ដោយឈរលើបទ ដ្ឋានច្បាប់ នៃការដឹកជញ្ជូន លើការរឹត បន្តឹង ការដឹកជញ្ជូន.លើ.ស.ទ.ម្ងន់ក.ម្រិត.កំណត់៕