ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ អំពីការធ្វើ តេស្ដរហ័ស រកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាម រោងចក សហគ្រាស នៅទូទាំងប្រទេស កម្ពុជា ក្រោយពេល ឈប់ សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួម ចំណែក ប្រ.យុទ្ធ និង ទប់ស្កាត់ ការរីករាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាល មកពីមេរោគ បម្លែងថ្មីប្រភេទ ដែលតា (Delta) ។
តាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន ទទួលបាន ក្រសួងការងារ បានណែនាំ ដល់ម្ចាស់ ឬនាយក រោងចក សហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖
*១៖ ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ ធ្វើតេស្តរហ័សរក មេរោគកូវីដ-១៩ ឱ្យបាន គ្រប់ ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត របស់ខ្លួន ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០២១។
*២៖ ការធ្វើតេស្តរហ័សរក មេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។*៣៖ កម្មករនិយោ ជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័ស រកមេរោគ កូវីដ-១៩ តាមការរៀបចំរបស់ ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។
ចំពោះកម្មករនិយោជិតណាដែល មិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើ.សធ្ង.ន់.ចំពោះ វិធានខាង វិន័យសន្តិសុខ និងអនាម័យ ដូចមានចែង ក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរ មាន ដែលបើកសិទ្ធិឱ្យ និយោជកអាចបញ្ឈប់កម្មករនិយោជិត ពីការងារបាន។
*៤៖ ទន្ទឹមនឹងនេះ កម្មករនិយោជិត ទាំងអស់ ត្រូវជូនដំណឹងមក ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «សម្រាប់កម្មករ និយោជិត» https://t.me/KhmerWorkerChat ក្នុងករណីនិយោជក មិនបានធ្វើតេស្តរហ័ស រតមេរោគកូវីដ-១៩ ជូនកម្មករនិយោជិត ក្រោយពេលឈប់ សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
*៥៖ កម្មករនិយោជិតដែលបានឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធាន ការ «៣ការពារ និង៣កុំ» ជាពិសេសពាក់ម៉ាស់ លាងដៃ ញឹកញាប់នឹងសាប៊ូ រក្សាគ.ម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលធ្វើដំណើរ ដោយ រថយន្តរួម និងត្រូវយកតាមខ្លួននូវទឹក អាល់កុល ឬអាល់កុល ដែលលាងដៃ៕ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖