ការស្រាវជ្រាវថ្មីមួយ របស់អាមេរិក បង្ហាញថា ម្តាយដែលជា សះស្បើយពី ជំងឺកូវីដ-១៩អាចបញ្ជូន អង់ទីគ័រ ការពារវីរុស ទៅឱ្យទារក តាមរយៈ ទឹកដោះ រហូតដល់ ១០ខែ។
អ្នកស្រាវជ្រាវ បានប្រមូលទឹក ដោះម្ដាយដែល បរិច្ចាគដោយស្ត្រី ៧៥នាក់ ធ្លាប់វិជ្ជមាន កូវីដ-១៩ រួចបានពិនិត្យរកប្រូតេអ៊ីនប្រ ឆាំងវីរុស។
ពួកគេរកឃើញ ៨៨ ភាគរយនៃស្ត្រីដែល ធ្លាប់តេស្តវិជ្ជមានទាំងនោះ មានកម្រិតអង់ទីគ័រ អាចរារាំងវីរុសមិន ឱ្យប.ង្កការឆ្លងមេរោគនៅក្នុងផ្លូវដង្ហើម របស់នាងម្ដងទៀតឡើយ។ ជាពិសេស ការធ្វើតេស្តក្នុង មន្ទីរពិសោធន៍ សំណាកទឹក ដោះម្ដាយដែលធ្លាប់ផ្ទុកវីរុសកូវីដភាគច្រើន បានប.ន្សាបមេរោគ តាមរយៈការ បំបៅដោះកូន មិនឱ្យឆ្លងដល់ទារកនោះទេ។
អ្នកសិក្សាមក ពីមន្ទីរពេទ្យ Mount Sinai នៅទីក្រុងញូវយ៉ក អះអាងថា អង់ទីគ័រ Immunoglobin A គឺជាប្រភេ.ទអង៉ទីគ័រពិសេសដែលកើតមាននៅក្នុង ទឹកដោះម្តាយ ហើយវាអាចផ្តល់ នូវការការពារ តាមរយៈប្រព័ន្ធរំលាយ.អាហារ ឬឈា.មរបស់អ្នកដែលធ្លាប់ឆ្លងមេរោគ និងអ្នកចា.ក់ វ៉ាក់សាំង។ ដូច្នេះទឹកដោះម្ដាយអាច ប.ង្កឱ្យមានភាពស៊ាំទៅ កាន់ទារកពី ៤ ទៅ ១០ ខែ។
ដោយឡែក អង្គការសុខភាព ពិភពលោក (WHO) បានបញ្ជាក់បន្ថែមអំពីការបង្កើត អង់ទីគ័ររពីម្ដាយទៅ កាន់ទារកថា ទាំងស្រ្តីមានគភ៌ និងស្ត្រីកំពុង បំបៅ កូនដោយទឹកដោះ អាចចា ក់វ៉ា ក់សាំងបាន ដោយមិនមាន ផលប៉ះពាល់ អ្វីនោះទេ។ ចំពោះស្ត្រីដែលកំពុងបំបៅ ក្រោយពេលចាក់ វ៉ាក់សាំងរូច នៅតែអាច បន្តបំបៅដោះកូន ជាធម្មតា។ វ៉ាក់សាំង នឹងផ្ដល់ការពារទាំងម្ដាយ ទាំងទារក ឱ្យប្រឈម ហានិ ភ័យតិចបំផុត៕អូ