តាមរយៈ ព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ នេះ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ ផ្ទេរភារ កិច្ច ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ១ ពីអភិបាល នៃគណៈ ភិបាលខេត្តពោធិ៍សាត់ ទៅជា អភិបាល នៃគណៈភិបាល ខេត្តកំពត។
ទន្ទឹមនឹង នោះ ព្រះមហាក្សត្រទ្រង់បាន ត្រាស់ បង្គាប់ ផ្ទេរ និង តែងតាំង អភិបាល ខេត្តមួយ ចំនួនទៀត ដែល មានដូចជា ៖១. លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជា អភិបាលខេត្តកំពង់ធំ ២. លោក ថង សាវុន ពីអភិបាល ខេត្តរតនគិរី ទៅជា អភិបាល ខេត្តមណ្ឌលគិរី ៣. លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជា អភិបាល ខេត្ត បាត់ដំបង
៤. លោក ម៉ុម សារឿន ពីអភិបាល ខេត្តស្ទឹងត្រែង ទៅជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៥. លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជា អភិបាលខេត្ត ស្ទឹងត្រែង ៦. លោក ញ៉ែម សំអឿន ត្រូវបាន តែងតាំង ជា អភិបាលខេត្តរតនគិរី៧. លោក ជាវ តាយ ពីអភិបាល ខេត្តកំពត ទៅជា អភិបាលខេត្តពោធិ៍សាត់ ៕