តាមព័ត៌មាននៅព្រឹកថ្ងៃទី ០១ ធ្នូ ២០២១ ស្នងការរងខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ ត្រី៍ ស៊ុំ សុជាតិ ស្ម័គ្រចិត្តប្រគល់ ជូនរដ្ឋវិញនូវដីព្រៃលិចទឹកចំនួន ៦៧៥ហិកតា ដែលលោកបានទន្ទ្រាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីគ្រាកន្លងមក។ នេះបើតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ។
លោក ផែង វណ្ណៈ ជាអ្នកសារព័ត៌មានមួយរូប បានរាយការណ៍ពី ករណីនេះលើគណនីហ្វេសប៊ុក របស់លោក ក្នុងនោះលោកបានបរិយាយថា ឧត្តមសេនីយ ត្រី៍ គឺបុគ្គលម្នាក់ល្បីល្បាញខាងឈូសឆាយយក ដីព្រៃលិចទឹករបស់រដ្ឋ នៅខេត្តកំពង់ឆ្នាំង និង ជាអ្នកពូកែប្ដឹងចាប់ប្រជាពលរដ្ឋ ដែលចូលទៅក្បែរដីលោក ដាក់គុកនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដី ដែលខ្លួនទន្ទ្រានកាន់ កាប់យកដោយខុសច្បាប់ ចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញហើយ។
សកម្មភាពនេះ គឺបន្ទាប់ពីមានបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីប៉ុន្មាន ថ្ងៃមុន ដោយជំរុញឲ្យមានចំណាត់ការប.ង្រ្កាប និងទប់ស្កាត់.ចលនាកា.ប់.ទ.ន្រ្ទាន ឈូសឆាយដីព្រៃលិច.ទឹក នៅតំបន់.ជុំវិញបឹងទ.ន្លេសាប ដែល.ក្រោយមកមានក្រសួងចំនួន.៣បានទទួលបន្ទុក.ចា.ត់ការលើករណីនេះ ។
ក្រសួងទាំង.៣នោះមាន ក្រសួងរៀបចំ.ដែនដីនគរូបនីយកម្ម និងសំណង់ ដឹងនាំផ្ទាល់.ដោយ ឧបនាយក.រដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងកសិកម្ម រុក្ខា.ប្រមាញ់ និងនេសាទ ដឹកនាំផ្ទាល់.ដោយ ឯកឧត្តម វេង សាខុន.និង កងរាជ.អា.វុ.ធ.ហត្ថលើផ្ទៃប្រទេស ដឹកនាំផ្ទាល់ដោយ.ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយក្រុមការងារ.អន្តរក្រសួង អភិបាល.នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តី.ពាក់ព័ន្ធ.ជំវិញខេត្ត.ថែមទៀត។
មហាជន ក៏ដូចជា.ប្រជាពលរដ្ឋ.ខេត្តកំពង់ឆ្នាំង កំពុង.រង់ចាំ.តាមដាន.បន្ត តេីមានមន្ត្រី ប៉ុន្មាននាក់.អាច.ប្រ.ឈម.មុខចំពោះផ្លូវច្បាប់.ពាក់ព័ន្ធនឹងការ.ទ.ន្ទ្រានយកដីព្រៃលិច.ទឹកជុំវិញ.បឹង.ទន្លេសាប? នេះបើតាម.លោក ផែង វណ្ណៈ។
បឹងទន្លេសាបជា.អាង.ស្តុកទឹកធម្មជាតិ.និងមច្ឆាជាតិ ដ៏សំខាន់.របស់.ប្រទេសកម្ពុជា ហើយក៏ជា.បឹងមួយដ៏.ធំជាង.គេនៅក្នុងតំប់អាស៊ី.អាគ្នេយ៍ ជាពិសេសជាងនេះ.ទៅទៀត បឹងទន្លេសាប.មានទំហំផ្ទៃទាំង.អស់ចំនួន ៣០០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង និងមានទំហំចំនួន ១០០០០គីឡូម៉ែត្រការ៉េនៅរដូវវស្សា និងមានជាប់.ខេត្តចំនួនប្រាំ ដែលរួមមាន.ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
ព្រៃរនាមលិចទឹក.នៅជុំវិញបឹង.ទន្លេសាប មានផ្ទៃប្រមាណជិត ២៥ ម៉ឺនហិកតា ដែលជាជម្រក.ចាំបាច់ណាស់.សម្រាប់ត្រីពងកូនខួបប្រាំងខួបវស្សា ដែលបម្រើ.ជាឧត្តមប្រយោជន៍.យ៉ាងច្រើន ដល់ប្រជាពលរដ្ឋ.ក្នុងតំបន់ជុំវិញ.បឹងទន្លេសាបនេះ៕