មេបក្សខ្មែរក្រោក បានលើកឡើងនៅថ្ងៃនេះ៖ បេីគ្រាន់តែយកលួចសម្បត្តិរបស់រដ្ឋហេីយប្រគល់មកវិញរួចខ្លួន វាដូចគ្នានិងចោរដែលប្លន់សម្បត្តិគេហេីយយកមកអោយម្ចាស់គេវិញរួចខ្លួនដដែល តេីច្បាប់មានតម្លៃអ្វី ?
ថ្មីៗនេះក្រោយបទបញ្ជាដាច់ណាត់របស់សម្ដេចនាយក ចំពោះករណីការទន្ទ្រានយកដីព្រៃលិចទឹកតំបន់ បឹងទន្លេសាបដែលពាក់ព័ន្ធដល់អតីតអភិបាលខេត្តកំពង់ ឆ្នាំងផងនោះ ទេីបមន្ត្រីពាក់ព័ន្ធរត់ឆ្វេចឆ្វាច ចុះអនុវត្តន៍ច្បាប់ នឹងមានស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់និងអ្នកផ្សេងទៀត ខ្ជាក់ដីមកវិញរាប់រយហិចតាជា បន្តបន្ទាប់ តែខ្ញុំនិងមហាជនទន្ទឹងថាតេីនិងមានការអនុវត្តន៍ច្បាប់ដែរឬទេ ឬគ្រាន់តែរំ.លោ.ភហេីយអោយវិញរួចខ្លួន ?
បេីយោងតាមច្បាប់ស្ដីពីការគ្រប់គ្រង ការប្រេីប្រាស់ និងការចាត់ចែងលេីទ្រព្យ.សម្បត្តិរដ្ឋ ជំពូក១០ មាត្រា ៨១ បានចែងថា រាល់ការរំ.លោភកាន់កា.ប់សម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយ.ខុសច្បាប់ដូចមាន.ចែងក្នុងមាត្រា៧១ និងត្រូវផ្តន្ទាទោស ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ ។
តេីអាជ្ញាធរពាក់ព័ន្ធនិងចា.ត់វិធាន.ការតាមច្បាប់ដែរឬទេ ដោយផ្អែកលេីមាត្រា៧៦ នៃច្បាប់ខាងលេីគឺ.អាជ្ញាធរកាន់កា.ប់ទ្រព្យសម្បត្តិរដ្ឋអាចតាំង.ខ្លួនជាដេីម.បណ្ដឹងបាន.ចំពោះករណីនេះ ។
មួយវិញទៀតកាលខ្ញុំជា.សមាជិកឧត្តមក្រុមប្រឹក្សាខ្ញុំធ្លាប់ទទួលបានបណ្ដឹងច្រេីនណាស់.ពាក់ព័ន្ធនិងករណីនេះ ដូចជាប៉ែកដីព្រៃលិចទឹកនាខេត្តកំពង់ធំ មានផ្កាយ.៣ក្រសួងមហាផ្ទៃម្នាក់ និងអ្នកធំគ្រាក់ៗ.ផ្សេងទៀតដែលភាគច្រេីនពួកគេទន្ទ្រានយក.ដីព្រៃលិចទឹកនា តំបន់២ តំបន់៣
រាប់រយហិចតាមកជួលអោយពលរដ្ឋស្លូតត្រង់ធ្វេីស្រែប្រាំង មិនត្រឹមតែទន្ទ្រានដីរដ្ឋមកប្រេីប្រាស់.ជាប្រយោជន៍ទេ ថែមទាំងលក់ទឹក ពីអាងស្តុកទឹករបស់រដ្ឋមកលក់.អោយប្រជាកសិករធ្វេីស្រែប្រាំង ដោយភ្ជាប់និង.គំនាបនិងការគ.ម្រាមកំ.ហែងជាច្រេីនទៀត ។
ប្រជាកសិករខ្លះដេីម្បីជីវភាពចៀសពីការធ្វេីពលករ.នៅបរទេសក៏បានខ្ចីលុយធនាគារដេីម្បីមកជួលដី.ដេីម្បីធ្វេីស្រែ ប៉ុន្តែក្នុងខណៈនេះក្រោយបទ.បញ្ជារបស់រាជរដ្ឋាភិបាលអោយដកហូត.ដីព្រៃលិចទឹកត្រឡប់មកវិញនេះ គឺចំពេលដែលប្រជាកសិកររៀបនិងជិតប្រមូលផល
ដូចនេះពួកគាត់រងគ្រោះ២ ដង ! លេីកទីមួយគឺជួលដីរបស់អ្នកធំដែលមិនដឹងថាជាដីខុសច្បាប់ លេីកទី២ គឺរដ្ឋនិងរឹបអូសយកដីវិញខណៈដែលគាត់មិនទាន់បានប្រមូលផលកសិកម្ម លេីដីទាំងនោះ បណ្ដាលអោយគាត់ខាតបង់ជាខ្លាំង ។
ដូចនេះខ្ញុំសំណូមពរអោយ.រាជរដ្ឋាភិបាលមេត្តាពិនិត្យលទ្ធភាពក្នុងការស្រាវជ្រាវរកដំណោះ.ស្រាយឬការអនុ.គ្រោះណា.មួយដល់ពលរដ្ឋពិតដែលរ.ង.គ្រោះ ២ត្រួតដូចដែលលេីកខាងលេី ដេីម្បីផ្ដល់ឱកាសអោយពួកគាត់ប្រមូលផលសិន សឹមរឹបរូសជាក្រោយ ។
ហេីយខ្ញុំសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងចាត់ការតាមច្បាប់ជាធរមានចំពោះ ជនមានអំណាចលួចសម្បត្តិរដ្ឋមកធ្វេីជំនួញលេីខ្នងរាស្ត្រ ដេីម្បីធានា ថា «ច្បាប់មានតម្លៃ»ខ្ញុំក៏រីករាយផ្ដល់ឯកសារភស្តុតាងនានាចំពោះជនរំលោភដីព្រៃលិចទឹក នាតំបន់ព្រៃលិចទឹកខេត្តកំពង់ធំ ប្រសិនជាអាជ្ញាធរត្រូវការ ។