កម្លាំ.ងកងរាជ.អា.វុ.ធហ.ត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ.ផ្ទៃប្រទេស និងមេបញ្ជាការកង.រាជ.អា.វុ.ធ.ហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក
ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួន.មនុស្សចំនួន ២នាក់ ដែលបានបើកឡានចេញ.ពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូល.ក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្សចំនួន ១០នាក់បន្ថែមទៀត សរុប ១២នាក់ (ប្រុស ៩នាក់ ស្រី ៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់.សមត្ថកិច្ចថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបលោក.ជាអ្នកដឹកនាំ.ដោយផ្ទាល់។ ក្នុងនោះ លោក William Guang រួមជាមួយកូន.ចៅ ៤នាក់ផ្សេងទៀត ប្រដា.ប់ដោយអា.វុធចំនួន ៥ដើម (AK ១ដើម និងកាំភ្លើងខ្លី ៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជ.ង់ប្ល.ន់ម្ចាស់ផ្ទះតែម្ដង។
លោក William Guang បានប្រាប់សមត្ថកិច្ចបន្តថា ពេលចូលក្នុងផ្ទះរូបលោក បានកាន់កាំ.ភ្លើ.ងខ្លី ១ដើម ឧបករណ៍.ផ្តាច់សេវាទូរស័ព្ទ ១គ្រឿង និងស្ពាយ.សាក់កាដូ ១ តែដោយសាររូបខ្លួនមីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿង.ពេជ្រជាច្រើនឈុត.ហើយ ទើបនាំគ្នាចូលឡាន.គេចខ្លួនតែម្តង។ ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពី.សំណាញ់ច្បាប់ដដែល។
តើនរណាជាប្រធានគណបក្សខ្មែរក្រោកថ្មី និងថាតើជោគវាសនា.របស់គណបក្សនេះ ទៅជាយ៉ាងណា បន្ទាប់ពីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវបានចា.ប់ខ្លួន ហើយកំពុងជាប់ស.ង្ស័យ ករណីប្ល.ន់ឧកញ៉ាម្នាក់ផងនោះ?
បើយោងតាមមាត្រា ១៨._ថ្មី នៃច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយ ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៧ បានសរសេរថា ពលរដ្ឋទាំងពីរភេ.ទ ដែលមានសញ្ជាតិ.ខ្មែរពីកំណើត និងមានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ អាចធ្វើជា.ប្រធាន ឬអនុប្រធាន នៃគណបក្សនយោបាយ ឬធ្វើជាសមាសភាព នៃអង្គការដឹកនាំ នៃគណបក្សនយោបាយបាន។
ប្រធាន និងអនុប្រធាន នៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល នឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គល ដែលជាទណ្ឌិតជាប់ទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។
ប្រធាន និងអនុប្រធាន នៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល នឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ ត្រូវបាត់បង់នូវតួនាទីរបស់ខ្លួន ក្នុងករណីណាមួយដូចខាងក្រោម៖
-សាមីខ្លួនទទួលម.រណភាព។-សាមីខ្លួនបានសុំលាឈប់ជាលាយលក្ខណ៍អក្សរ។-សាមីខ្លួន ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារពីបទ..ឧ.ក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោស លើកលែងតែទោសនោះ ត្រូវបានលើកលែងដោយព្រះមហាក្សត្រ។
គណបក្សនយោបាយ ត្រូវចាត់នីតិវិធី ដើម្បីជំនួសប្រធានគណបក្សនយោបាយ ដែលបា.ត់.ប.ង់តួនាទី ដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្នុងរយៈពេលយ៉ាង.យូរ ៩០ថ្ងៃ (កៅសិប) ថ្ងៃ គិតពីថ្ងៃបា.ត់.ប.ង់.តួនាទីនោះ៕