ប្រជាពលរដ្ឋរស់នៅឃុំព្រែក ខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាសារទរ ចំពោះចំណាត់ការរបស់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញ លិខិតជម្រាប មកលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធករណី លោក ហឿង ប៊ុនហេង ដែលបច្ចុប្បន្នជាស្មៀនឃុំព្រែកខ្សាច់ ។
បន្ទាប់ពីប្រជាពលរដ្ឋរស់នៅ.ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាផ្ដិត.មេដៃជូនសម្ដេច.ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង.មហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរ.លោក ហឿង ប៊ុនហេង ចេញពីស្មៀន.ឃុំព្រែកខ្សាច់ នៃស្រុក.គិរីសាគរ ខេត្តកោះកុង។
ដោយចោទប្រកាន់ថា៖ ស្មៀនឃុំព្រែកខ្សាច់ លោក ហឿន ប៊ុនហេង មិនបានបំពេញ.ការងារប្រាស់ចាកពីភាព.ជាមន្ត្រី ធ្វើការងារមិនបម្រើផលប្រយោជន៍.ជូនប្រជាពលរដ្ឋ មិនយក.ច្បាប់ជាធំ និងបានប្រព្រឹត្តិអំ..ពើ.ពុក.រ.លួ.យ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។
ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួង.មហាផ្ទៃ លេខ៥០២ ស ជ.ណ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង.មហាផ្ទៃ ជម្រាបមកលោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់.មានដូចខាងក្រោម៖
កម្មវត្ថុ៖ ស្ដីពីករណីលិខិតស្នើសុំរបស់.ប្រជាពលរដ្ឋចំនួន ៤រូប តំណាងប្រជាពលរដ្ឋរស់.នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដែលបានស្នើសុំផ្លា.ស់.ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀ.ន.ឃុំព្រែកខ្សាច់ ស្រុកគីរី.សាគរ ខេត្តកោះកុង។
យោង៖ លិខិតលេខ ០០៣៨ នបល ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ និងចំណារឯកភាព.ដ៏ខ្ពង់ខ្ពស់.ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ របស់សម្ដេចក្រឡាហោម.ស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-លិខិតស្នើសុំចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋចំនួន ៤រូប តំណាងប្រជាពលរដ្ឋរស់.នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
សូមជម្រាបថា.កន្លងមក ក្រសួងមហាផ្ទៃបានទទួលលិខិត.ស្នើសុំរបស់ឈ្មោះ រៀម រ៉ា , ឈ្មោះ ហ៊ាបហាន់ , អ៊ួច សុឡា នឹងឈ្មោះ នូ ប្រុស ដែលបានស្នើ.សុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀន.ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដោយបាន.ចោទប្រកាន់ថា
បានលោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច បានប្រព្រឹត្ត.កំហុសឆ្គង.ក្នុងការបំពេញ.ការងារ មិនទទួលខុស.ត្រូវក្នុងការងារ និងមិនគោរពតាម.គោលការណ៍.នីតិវិធីច្បាប់ដែលធ្វើឲ្យ.ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ.ជាមន្ត្រីរាជការ ដូចក្នុង.ពាក្យបណ្ដឹង.ភ្ជាប់ជាមួយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តធ្វើការពិនិត្យ.សិក្សាស្រាវជ្រាវ និងដោះស្រាយ រួចធ្វើ.របាយការណ៍ មកក្រសួងមហាផ្ទៃឲ្យបានឆាប់.រហ័សនិងច្បាស់លាស់.ទាក់ទិននឹង.ករណីនេះ។ អាស្រ័យហេតុនេះ សូម លោកស្រីអភិបាលខេត្តមេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។
គួររម្លឹកថា កន្លងមកប្រជាពលរដ្ឋបាន.រាយការណ៍ជូនសម្ដេចក្រឡាហោមថា៖ ចាប់តាំ.ងពីប្រទេសជាតិមាន.សុខសន្តិភាពមក ពួកខ្លួនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍជាតិជា.បន្តបន្ទាប់ បានរស់នៅប្រកប.ដោយសេចក្ដីសុខ សុវត្ថិភាពល្អ រីករាយ ហើយតែង.តែ.គាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានគោរពថ្លែង.អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច.ក្រឡាហោម ស ខេង ដែលបានធ្វើឱ្យមាន.ការបោះឆ្នោតឃុំ.សង្កាត់ ដើម្បីឱ្យពួកគាត់មានសិទ្ធិបោះ.ឆ្នោតជ្រើសរើស.តំណាង គឺក្រុមប្រឹក្សា.ឃុំព្រែកខ្សាច់នេះ។
ប៉ុន្តែអ្វីដែលពួកគាត់.ហួសចិត្តនោះ គឺលោក ហឿង ប៊ុនហេង មិនបានស្ដាប់.ការណែនាំរបស់ប្រមុខ.រាជរដ្ឋាភិបាល.ចំពោះការផ្តល់សេវាសាធារណៈ.នោះទេ។ ខណៈដែលប្រជាពលរដ្ឋស្នើធ្វើលិខិត.ឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែល.បានជួប.លោកស្មៀនឃុំ ដើម្បីបំពេញកា.រ.ស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់.ពេលវេលាក្នុងម៉ោងធ្វើការ.ជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ។
ក្រោយពីប្រជាពលរដ្ឋទទួលបានដំណឹងថា ក្រសួងមហាផ្ទៃ បានចេញលិខិត ជម្រាបមក លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មកពួកគាត់មានសប្បាយចិត្តចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្នើរសុំដល់លោកស្រី អភិបាលខេត្ត អនុវត្តកុំឱ្យមានការយល់ចំពោះបុគ្គលមួយក្ដាប់តូច
ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំ ទៅធ្វើការគៀបសង្កត់ឬគំរាមកំហែងដល់ប្រជាពលរដ្ឋស្លូតត្រង់.ដូចស្មៀនឃុំព្រែកខ្សាច់នេះផងដែរ។ សូមជម្រាបដែរថា សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ត្រូវខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។
ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោក ហឿង ប៊ុនហេង មិនបានស្ដាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះការផ្តល់សេវាសាធារណៈនោះទេ។ ខណៈដែលប្រជាពលរដ្ឋស្នើធ្វើលិខិតឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែលបានជួបលោកស្មៀនឃុំ ដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ នាំគ្នាផឹ.ក.ស៊ី.ដោយមិនបានបំពេញ.ការងារជាមន្ត្រីល្អ ដែលនាំឱ្យខូតកេ្តរ៍ឈ្មោះ.ដល់មន្ត្រីផ្សេងទៀត។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៍មានច្បាស់ការមួយបានលួចបង្ហេីបប្រាប់ថា៖ បន្ទាប់ពីលិខិតរបស់ក្រសួង.មហាផ្ទៃ ជម្រាបមកលោកស្រីអភិបាលខេត្ត.កោះកុង ឱ្យចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធករណី.លោក ហឿង ប៊ុនហេង ដែលបច្ចុប្បន្ន.ជាស្មៀនឃុំព្រែកខ្សាច់ខាងលេីនេះ
គឺសំណុំរឿងនេះស្ថិតនៅក្នុងដៃលោក សុខ សុធី អភិបាលរងខេត្ត ដែលជាអ្នកកាងនៅពីក្រោយខ្នង ដេីម្បីបិ.ទរឿងមិនឱ្យអនុវត្តនីតិវិធីទៅមុខរួច។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋរង់ចាំមើលថា តើចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានប្រសិទ្ធភាពទៅលេីមន្រ្តីថ្នាក់ខេត្តមួយចំនួនតូចដែលកំពុងតែឃុបឃិតគ្នាគិតតែរឿងផលប្រយោជន៍ដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ដោយមិនខ្វល់ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕