នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង CDC បានប្រកាសរកឃើញជំងឺផ្តា សាយបក្សីប្រភេទ A/H9 (Influenza A/H9) ឆ្លងលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមាន រោគសញ្ញា គ្រុនក្តៅ ក្អក និង ពិបាកដក ដង្ហើម ហើយបានទទួល ការព្យាបាល នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទារិកានេះ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង CDC បានសរសេរថា «យើងរកឃើញ.ករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្ស ដោយរកឃើញ.តាមរយ:ប្រព័ន្ទតាមដាន.ជំងឺរលាក.សួត របស់ក្រសួងសុខាភិបាល»។
CDC បានរកឃើញថា នៅក្នុងភូមិមានមាន់.ងា.ប់.ជាបន្តបន្ទាប់ ចាប់តាំងពីខែកុម្ភ: ២០២២ មក។ តាមលទ្ធផលដោយមន្ទីរពិសោធន៍ថ្នាក់.ជាតិ នៅថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០២២ បញ្ជាក់ថា.វិជ្ជមាន Influenza A/H9។
ភ្លាមៗ ក្រសួងបានបញ្ជូន.មន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៍ជាមួយមន្ត្រីក្រុមឆ្លើយតប.បន្ទាន់ថ្នាក់.ខេត្ត ចុះអង្កេតស្រាវជាវ បង្ការ និងទប់.ស្កាតការរាត្បាត និងអប់រំសុខភាព.ដល់ប្រជាជននៅមូលដ្ឋាន។បើមានករណី.ស.ង្ស័.យ.ថា មានជំងឺផ្តា.សាយបក្សី លោកអ្នកអាច ទាក់ទងព័ត៌មាន.បន្ថែមតាមរយៈលេខ ១១៥៕