អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃប្រេងសាំង កម្ពុជា នឹងបន្តកើនឡើង បន្តិចទៀត ដោយសារសភាព ការប្រែប្រួលតម្លៃនៅលើ ទីផ្សារអន្តរជាតិ និងឥទ្ធិពល ជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែ កុម្ភៈថា កម្ពុជា មិនអាច ជៀសផុតពីការកើនតម្លៃប្រេង សាំងបានទេ ដោយសារសភាព ការពិភពលោក មានការប្រែប្រួល ដូចជា កត្តាវិបត្តិកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែង ជាដើម។ អ្នកនាំពាក្យបន្តថា ប្រេងឆៅបានហក់ឡើងពី ៧០ដុល្លារ ទៅ ១០០ដុល្លារ ក្នុង១បារ៉ែល ដែលនេះជាតម្លៃខ្ពស់ខ្លាំង។
ទោះយ៉ាងណា លោក ប៉ែន សុវិជាតិ អះអាងថា តម្លៃប្រេង មិនអាចហក់ឡើង ដល់កម្រិត ៦ ០០០រៀល ក្នុង១លីត្រ ដូចដែលយើងធ្លាប់ជួបប្រទះកាលពីពេល កន្លងទៅទេ។ លោកថា «តម្លៃប្រេងនេះ ស្ថិតនៅក្នុងចំណុចមួយ ដែលយើងសង្ឃឹមថា មានដំណោះស្រាយ ពេលស្ថានភាពនៅរុស្ស៊ី អ៊ុយក្រែន ល្អប្រសើរឡើងវិញ ហើយការ គ្រប់គ្រងវិបត្តិកូវីដ នៅលើពិភព លោកបានល្អ តម្លៃប្រេងក៏នឹងមាន ធ្លាក់ ចុះមកវិញ»។
ដូចការលើកឡើង របស់អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត សភាកម្ពុជា លើកឡើងថា តម្លៃប្រេងនៅកម្ពុជា នឹងកើនឡើង ប៉ុន្តែមិនខ្ពស់ខ្លាំងដូចកាល ពីឆ្នាំ ២០០៨នោះទេ។ លោកថា កាលពីឆ្នាំ ២០០៨ តម្លៃប្រេងសាំង នៅកម្ពុជា ឡើងដល់ ៦៤០០រៀល ក្នុង១លីត្រ។
នៅក្នុងកាលៈទេសៈនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ចេញទស្សនៈថា « ប្រសិនបើរដ្ឋាភិបាល អន្តរាគមន៍កំណត់ ថ្លៃលក់ឲ្យទាប នឹងមានវិបត្តិមួយទៀត គឺក្រុមហ៊ុនប្រេងខ្លះ នឹងត្រូវបិទទ្វារ កាត់បន្ថយការ នាំប្រេងចូល នាំឲ្យកាន់តែ ខ្វះខាតបន្ថែមទៀត លើវិស័យនេះ អ៊ីញ្ចឹងនៅ លើទីផ្សារសេរី មានតែទុក ឲ្យថ្លៃប្រេង នេះ រត់ប្រណាំងគ្នា»។
ទោះយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ង.ន់ថា រដ្ឋាភិបាល ក៏ត្រូវតែពិនិត្យ មើលដែរ ថាតើតម្លៃ.ប្រេងនេះ ឡើងលើសតម្លៃប្រេងឆៅ ឬប្រេងនៅលើទីផ្សារ.អន្តរជាតិដែរឬទេ។ លោកថា «ការឃ្លាំមើល.របស់រដ្ឋាភិបាល នឹងចរចា.ជាមួយ.ក្រុមហ៊ុនប្រេង ធ្វើយ៉ាងណា កុំឲ្យគាត់យក.ប្រាក់ចំណេញ.ច្រើនពេក ដើម្បីធានាជួយ.ក្នុងវិបត្តិកូវីដ ឲ្យបាន.ចប់សព្វគ្រប់សិន ព្រោះកន្លងមក ក្រសួងពាណិជ្ជកម្មបាន.ធ្វើការងារនេះហើយ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានគូស.បញ្ជាក់ថា រុស្ស៊ី គឺជាប្រទេស.ផលិតប្រេង និងហ្គាស ដែលប្រេងរបស់រុស្ស៊ី ធ្វើការនាំចេញ.ទៅចិន និងសហភាពអឺរ៉ុប ហើយនៅពេល.ដែលមានការដា.ក់.ទណ្ឌកម្ម.សេដ្ឋកិច្ចលើរុស្ស៊ី បង្អាក់.ការនាំចេញប្រេង ធ្វើឲ្យបរិមាណប្រេង.សម្រាប់ការផ្គត់ផ្គង់.តម្រូវការពិភព.លោក.មានការថយ.ចុះជាបច្ច័យ នាំឲ្យប្រេង.ឡើងថ្លៃដែរ។
លោកថា «យើងមិនអាចគ្រប់គ្រង.តម្លៃបាន ដោយសារពឹងផ្អែក.លើការនាំ.ចូលប្រេងពី.ក្រៅប្រទេស ប៉ុន្តែ.បញ្ហានេះ មិនមែនកើតឡើងតែ.កម្ពុជាទេ គឺជាវិបត្តិសកល»។
ក្រសួង.ពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុង.តាមដានយ៉ាងយក.ចិត្តទុកដាក់ ដោយមិនបណ្តោយឲ្យប្រេង.ឡើងខ្ពស់ នាំឲ្យប៉ះពាល់ខ្លាំងដល់ជីវភាព.ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចខ្លាំង.ពេក.នោះទេ។ នៅក្នុងដំណាក់កាល.ណាមួយ ក្រសួង.នឹងធ្វើកិច្ចអន្តរាគមន៍ចរចាជាមួយវិស័យ.ឯកជន ដើម្បីដោះ.ស្រាយបញ្ហានេះ។ នេះបើតាមការបញ្ជក់.របស់លោក ប៉ែន សុវិជាតិ។
យោងតាមក្រសួង.ពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ប្រេងសាំងធម្មតាមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ៕