អភិបាលនៃគណៈអភិបាលស្រុកប្រាសាទ បន្ទាយស្រី លោក ឃឹម ហ្វីណង់ មាន ឆន្ទះ ជាតិនិយម លោកសាង ស្នាដៃក្នុងការ ដឹកនាំ បានល្អជា បន្តបន្ទាប់ ។ ថ្ងៃនេះទី២៧ ខែកញ្ញា លោកថ្លែងថា៖ “សត្វប្រវឹក”ជិត ៤០០ក្បាល ត្រូវបានលែង ឱ្យ មានសេរីភាពឡើងវិញ នៅក្នុងតំបន់ អភិរក្ស នៃ សហគមន៍ទេសចរណ៍បឹង ឈូក ស្រុកបន្ទាយស្រី។
លោកបន្តថា៖ ឆ្លៀតពេល ចុងសប្តាហ៍ នាំកូនតូចៗ មកចូលរួមនិងបាន ឃើញ ការលែងសត្វប្រវឹក ដែលត្រូវបាន រឹបអូស និងសង្គ្រោះ ពីកា រជួញដូរសត្វ ព្រៃខុសច្បាប់ ដោយ មាន ការចូលរួមពីលោក ម៉ុង ប៊ុនលីម នាយ ខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរង ទទួលបន្ទុក ការងារប្រឆាំង បទល្មើសសេដ្ឋកិច្ច ព្រមទាំង មន្ត្រីរដ្ឋបាល ព្រៃឈើ មន្ត្រីនគរបាល និងតំណាង សហគមន៍បឹងឈូក ជាច្រើនរូបទៀត។
ដោយហេតុតែបឹង ឈូកមាន តំបន់ ព្រៃក្បាលជប់ លិចទឹក ដែលតែងតែមានសត្វស្លាប ចុះនិងរស់នៅជាប្រចាំ ហើយ សហគមន៍ នៅទីនេះ មានការគ្រប់គ្រងល្អនិងប្តេជ្ញាខ្ពស់ លើការងារ អភិរក្សជីវៈចម្រុះ តំបន់នេះ មានលក្ខណៈ សម្បត្តិសមស្របសម្រាប់ ការលែង សត្វប្រវឹក ទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញ ខាងផ្នែក ទេសចរណ៍ សម្រាប់អ្នក ស្រលាញ់ សត្វស្លាបនាពេល អនាគតផងដែរ ប្រសិនបើ សត្វស្លាប ទាំងនេះ ចាប់យក បឹងឈូកជាទីជម្រក៕