ប្រទេសឥណ្ឌានៅ ថ្ងៃចន្ទនេះបាន រាយកា រណ៍ថា ចំនួនករណីវីរុសកូរ៉ូណា នៅក្នុងប្រទេសបានកើនលើស ៦លាននាក់ហើ យខណៈ ជំងឺរាតត្បាតកូវីដ១៩រាលដា លពា សពេញប្រទេសអាស៊ីខាងត្បូងមួយនេះ។
យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ជាមួ យនឹងកា រឆ្លង៦.១លាននាក់ ឥណ្ឌានឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះក្នុងនាមជាប្រទេសមានករណីច្រើនបំផុត។ឥណ្ឌាក៏បានកត់ត្រាការស្លាប់មនុស្សជិត១០ម៉ឺននាក់ផងដែរ។
ប្រទេសដែលមាន ប្រជាជន១.៣ពាន់លាននាក់ មួយនេះសម្បូរទៅដោ យទីក្រុងដែលមានមនុស្សរស់នៅច្រើនកកកុញខ្លាំងបំផុតនៅលើពិភពលោក។ឥណ្ឌាបានបន្ថែមការឆ្លងថ្មីពី៨០,០០០ទៅ៩០,០០០ករណីក្នុងមួយថ្ងៃចាប់តាំងពីប្រទេសនេះចាប់ផ្តើមរាយការណ៍អំពីការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតរបស់ពិភពលោកពីចុងខែសីហាមក។
កាលពីថ្ងៃអាទិត្យ លោក នាយករដ្ឋមន្រ្តី Narendra Modi បាន អង្វរឲ្យប្រជា ជនបន្តពាក់ម៉ាស់នៅពេលពួកគេរ កស៊ីនៅខាងក្រៅផ្ទះ។
លោក Modi បាននិយាយក្នុងសុន្ទរកថាតាមវិទ្យុប្រចាំខែថា “ក្បួនច្បាប់ទាំងនេះគឺជាអាវុធនៅក្នុងសង្រ្គាមប្រឆាំងនឹងវីរុសកូរ៉ូណា។ វាជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីជួយសង្គ្រោះជីវិតប្រជាជនគ្រប់រូប”។
ដំបូង វីរុសនេះបានវា យប្រហា រទីក្រុងសំខាន់ៗរួមមា នមជ្ឈមណ្ឌល ហិរញ្ញវត្ថុ Mumbai និងរដ្ឋធានី New Delhi ប៉ុន្តែចាប់ តាំងពីពេល នោះមក វាបានរី ករាលដាលដល់តំបន់ជនបទដែលមានប្រព័ន្ធសុខាភិបាល ផុយស្រួយនិង ទន់ខ្សោយ៕