ក្រឡចំនួន ១៨១ក្រឡ ដែលជន ជាតិវៀតណាមម្នាក់ បានជួលអ្នក នេសាទ មុជរា វរកនៅក្នុងសមុទ្រកម្ពុជា នោះ ត្រូវបានទម្លាយ ថា រាវរកបាន នៅចំងា យប្រមាណ ២០០ម៉ែត្រពីកោះឬស្សី ក្នុងជម្រៅទឹក ៧ម៉ែត្រ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល អាយុកាល របស់ក្រឡនោះ គឺ ៦០០ ឆ្នាំ។
អ្នកនេសាទ វៀតណាម ដែលជាប់ចោ ទលា ក់ទុកក្រឡនោះ មានឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំ នៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
បើតាម លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តព្រះសីហនុបាន បញ្ជាក់ឱ្យដឹងថា ក្រឡតូចធំ ទាំង ២៨១ ដែលរឹបអូសពី ជនជា តិវៀតណាម កាលពីថ្ងៃទី ២៧ កញ្ញា ២០២០កន្លងទៅនេះ គឺជាវត្ថុបុរាណ
ដែលមនុស្សជំនាន់មុនដ៏យូរលង់ បានធ្វើអំពីដីដុត នៅក្នុងចន្លោះ សតវត្សទី១៥-១៧។ បើតាមការប៉ាន់ស្មាន ក្រឡនោះ មានអាយុកាល ៦០០ ឆ្នាំឯណោះ។លោក ប៊ុត បុប្ផា បានបន្ថែមទៀតថា នេះអាចចាត់ ទុកថា ជាលើកដំបូងហើយ ដែលមាន ការប្រទះឃើញវត្ថុបុរាណ នៅបាតសមុទ្រកម្ពុជាដូចនេះ។ ក្នុងនោះ លោកក៏បានសន្និដ្ឋានថា អាចបណ្តាលមកពីការ លិចសំពៅ ឬ ទូកក្នុងឧបទ្ទវ ហេតុណាមួយ ក្នុងអតីតកាល៕