រាជរដ្ឋាភិបាលផ្តល់ដី ទំហំ៨ហិកតា នៅបឹងតោមោក (កប់ស្រូវ)ដែល មានទីតាំង នៅជាប់នឹងទីលាន ផ្ទេរសំរាម ( Transfer Station ) របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់រៀបចំ ធ្វើជា ឃ្លាំងរក្សា ទុកនូវេកសារ និងសម្ភារៈ របស់ក្រសួង យុត្តិធម៍ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៨៦៨ សជណ.មយ ស្តីពីករណីសុំផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំ៨ ហិកតា ស្ថិតនៅខណ្ឌ ព្រែកព្នៅរាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើជា ឃ្លាំង សម្រាប់ការប្រើប្រាស់ របស់ក្រសួងយុត្តិធម៍សាលាឧទ្ទរភ្នំពេញ និងសា លាលដំបូងរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងខាងលើបានសរសេរ យោងតាមលិខិតលេខ ០៤៧/២០ លស. គ ចុះថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត លេខ ៤៩៨ខន /០២០ សជណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមចំណារដ៏ ខ្ពង់ ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រ កម្ពុជាចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថា ដូចមានចែងក្នុង កម្មវត្ថុនិងខាង លើ ទី ស្តី ការគណៈរដ្ឋមន្ត្រីសូម ជម្រា បឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ ព្រម ផ្តល់ ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំ៨ហិកតា ដែលមានទីតាំងនៅជាប់ នឹងទីលានផ្ទេរ សំរាម( Transfer Station ) របស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងភូមិត្រពាំង ពោធិ៍ សង្កាត់ គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំ ធ្វើជាឃ្លាំងរក្សា ទុកនូវេកសារ និងសម្ភារៈរបស់ក្រសួង យុត្តិធម៍សាលាឧទ្ទរណ៍ភ្នំពេញនិងសាលា ដំបូងរាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីទំហំ ៨ហិកតា ស្ថិតនៅសង្កាត់ គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ខាងលើជាកម្មសិទ្ធិជូន ក្រសួងយុត្តិធម៍ បន្ទាប់ពី បាន ចេញអនុក្រឹត្យ លេខ១៥៨អន ក្រ.បកចុះថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២០ ស្តីពី ការ កែសម្រួលផ្ទៃដីបឹង តោមោក (កប់ស្រូវ)ដោយត្រូវកាត់ផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅ សង្កាត់ គោករការខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ពីផ្ទៃបឹង តា មោកដែលត្រូវបាន កំណត់ ក្នុងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១៦ស្តីពី ការ កំ ណត់ផ្ទៃបឹងតាមោក(កប់ស្រូវ)ទំហំ ៣.២៣៩.៧ហិកតា។
ផ្ទៃបឹងតា មោក(កប់ស្រូវ)ទំហំ ៣.២៣៩.៧ហិកតានេះកន្លងទៅ រាជរដ្ឋាភិបា លបានកាត់ជាបន្តបន្ទាប់ផ្តល់ជូនរដ្ឋបាល រាជធានីភ្នំពេញនិងស្ថាប័នរដ្ឋមួយ ចំនួ ន សម្រាប់ធ្វើការសាងសង់ អគារធ្វើការថ្មីដូចជាផ្សារបន្លែសួនច្បារ រាប់រាជធានីភ្នំពេញ អគាររបស់ នគរបាលក្រសួងមហាផ្ទៃ ក្រសួង ការពារជាតិ ក្រសួងអភិវឌ្ឍន៍ជន បទ គណៈ ក ម្មាធិការជាតិ គ្រប់គ្រង គ្រោះ មហ ន្តរាយ គណៈកម្មាធិការជាតិសិទ្ធិ មនុស្សកម្ពុជា និង អាជ្ញាធរ កម្ពុជាគ្រប់គ្រង សកម្ម ភាព កម្ចាត់មីន និងសង្គ្រោះ ជន ពិការ ដោយ សារមីនជាដើម៕