លោកប៉ា ចាន់រឿន បានលើកឡើងនៅលើទំពរហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ៖ ទោះជាបវរកញ្ញាភូមាមិនទទួល បានពាន ជាបវរកញ្ញាឯក ប៉ុន្តែនាង បាន ឆក់យក បេះដូងនិងចំណាប់អារម្មណ៍របស់មនុស្សទូទាំង ពិភពលោក ឱ្យសង្វេគ និងចាប់អារម្មណ៍ ចំពោះបញ្ហានយោបាយ និងទុក្ខ.វេទនាជនរួមជាតិ របស់នាងក្នុងការស្វែងរកសិទ្ធិសេរីភាព, ប្រជាធិតេយ្យនិងសន្តិភាពនៅភូមា។
រឿងដែលគួរឱ្យហួសចិត្ត និងខ្មាសពិភពលោក គឺអត្ថបទរបស់កាសែត ប៊ីប៊ីស៊ី នេះក៏បានដកស្រង់សំដីរបស់បវរកញ្ញាកម្ពុជា ដែលបានអំពាវនាវ ឱ្យអ្នកគាំទ្ ររបស់ខ្លួនកុំឱ្យខ្វល់ នឹងរឿងនយោបាយ។
អ្នកតាមដាន ព្រឹត្តិការណ៍សង្គមមួយ ចំនួនបាន កត់សម្គាល់ឃើញថា ឥរិយាបថ និងអាកប្បកិរិយាមួយចំនួន របស់នាងបវរកញ្ញាកម្ពុជាឆ្នាំនេះ ពិតជាឆ្គាំឆ្គងច្រើន ក្នុងនាមជា បវរកញ្ញាតំណាងឱ្យកម្ពុជានិង ពលរដ្ឋនៅក្នុង សង្គមប្រជាធិបតេយ្យ។
ចូរចាំថាសម្រាប់កម្ពុជា នាង គឺជាពលរដ្ឋប្រក្រតីម្នាក់ ប៉ុន្តែសម្រាប់ សាសន៍ដទៃ នាង គឺជាកម្ពុជា។សម្រាប់ឆ្នាំក្រោយៗអ្នករៀបចំ កម្មវិធីនេះគួរ ជ្រើសរើសបេក្ខនារីណា ដែលមានចរិតលក្ខណៈ គ្រាន់បើ បន្តិចទៅ ហើយណែនាំ គាត់ឱ្យប្រតិបត្តិខ្លួនឱ្យបានសមរម្យ ក្នុងឆាកអន្តរជាតិ ដើម្បីកុំឱ្យ ជាតិខ្មាសគេ។