បើយោងតាមការ បញ្ជាក់របស់អង្គការណាសា ប្រាប់សារព័ត៌មានCNN ថា សម្រាប់ការបោះឆ្នោតនៅ សហរដ្ឋអាមេរិកខាងមុខនេះ ដើម្បីជ្រើស រើសប្រធានាធិបតី អាមេរិកបន្ទាប់ សូម្បីតែអ្នកអ វកាសយានិក ក្នុងលំហក៏ត្រូវបោះ ឆ្នោតដែរ ប៉ុន្តែតើពួកគេ នឹងបោះឆ្នោត ដោយវិធីណា? ។យ៉ាងហោចណាស់ ការបោះឆ្នោត មួយប្រភេទនឹ ងត្រូវបានធ្វើឡើង នៅរយៈ កម្ពស់ ៣២១គីឡូម៉ែត្រ ពីលើផែនដី។
សារព័ត៌មាន CNN បន្តថា ខណៈជនជាតិអាមេរិករាប់លាននាក់ នឹងបោះឆ្នោតតាមរយៈសារ ឬដោយផ្ទាល់ ។ ចំណែកអ្នកអវកាសយានិក របស់ណាសានិងក៏ជាវិស្វករផ្នែក ហោះហើរ គឺអ្នកស្រី Kate Rubins គ្រោង នឹង បោះឆ្នោត ពីស្ថានីយអវកាស អន្តរជាតិផងដែរ ។ បន្ថែមពីនេះ អ្នកស្រីRubins រួមជាមួយអវកាសយា និករុស្ស៊ីពីរ នាក់ទៀត នឹងត្រូវចំណាយពេល ៦ខែនៅលើទីអវកាស ប៉ុន្តែអ្នកស្រីក៏ ត្រូវបំពេញកាតព្វកិច្ច ដើម្បី ធ្វើការបោះឆ្នោតដែរ។
អ្នកស្រី Kate Rubins បន្ថែមទៀតថា ចំពោះអវកាសយានិក អាចចុះឈ្មោះបោះឆ្នោតក្នុង រដ្ឋតិចសាស់ ដើម្បីមាន សិទ្ធិបោះឆ្នោតពីទីអវកាសក្នុងឆ្នាំ១៩៩៧ នៅពេលដែល សមាជិកសភានៃរដ្ឋតិចសាស់ បានសម្រេចថាក្រុមអវកាសយានិក អាចបោះឆ្នោតតាម ប្រព័ន្ធអេឡិចត្រូនិច ប្រសិន បើពួកគេស្ថិតនៅ ក្នុងលំហ អំឡុងពេលមុនថ្ងៃ បោះឆ្នោត ឬនៅថ្ងៃបោះឆ្នោត។
សូមជម្រាប ផងថា អវកាសយានិកអាចធ្វើការ បោះឆ្នោត ពីទីអវកាសបាន ឧទាហរណ៍ មជ្ឈមណ្ឌល អវកាស Johnson Space Center របស់អង្គការណាសាស្ថិតនៅ ក្នុងទីក្រុង Houston នៃរដ្ឋតិចសាស់ ដូច្នេះអវកាសយានិក ភាគច្រើនមានមូលដ្ឋាន នៅក្នុងទីក្រុង និងចុះឈ្មោះ បោះឆ្នោតនៅតំបន់ Harris County ដែលទីក្រុង Houston ស្ថិតនៅ។
គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោត នឹងប្រព្រឹត្តិទៅដូចនេះ ដោយស្មៀន តំបន់ Harris County នឹងបញ្ជូន សន្លឹកឆ្នោតអេឡិចត្រូនិច ដែលមានសុវត្ថិភាព ទៅមជ្ឈមណ្ឌល ត្រួតពិនិត្យបេសកកម្ម Johnson Space Center Mission Control Center របស់អង្គការ ណាសា ដោយ ប្រើលិខិតសម្គាល់ជាក់លាក់ ដើម្បីចូលទៅដល់ សន្លឹកឆ្នោត និងធ្វើការបោះឆ្នោត ដែលនឹងត្រូវបញ្ជូន ត្រឡប់មក ការិយាល័យស្មៀនវិ ញតាមរយៈសារអេឡិចត្រូនិច៕