នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីការណែនាំអំពីវិធាន ការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ (ជុំទី៦) ។
តាមសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ការខិតខំអភិវឌ្ឍវ៉ាក់ សាំងប ង្ការកំពុងមាន វឌ្ឍនភាពល្អគួរ ជាទីសង្ឃឹម ប៉ុន្តែគ្មាននរណាដឹងថា ពេលណា វិបត្តិនៃជំងឺកូវីដ ១៩ នេះនឹងបញ្ចប់ហើយក៏គ្មាននរណា អាចទស្សន៍ទាយ អំពីផល ប៉ះពាល់មក លើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ ។
នៅកម្ពុជា វិបត្តិនៃជំងឺកូវីដ ១៩ នៅតែបន្ត បង្កនូវផលប៉ះពាល់ អវិជ្ជមានមកលើស្ថានភាព សង្គម សេដ្ឋកិច្ច ទោះបីជារាជរដ្ឋាភិបាល បាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រកបដោយ ប្រសិទ្ធភាពក៏ដោយ ។ទោះបីជាយ៉ាងនេះក្ដី វិស័យសំខាន់ៗ មួយចំនួនរួមមានដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែរងផលប៉ះពាល់ ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ ១៩ នេះ ។ ស្របពេលនេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួន ក៏នៅកំពុងបន្តប្រឈមនឹងបញ្ហាលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។
ស្ថិតក្នុងបរិការណ៍នេះ ដោយពិនិត្យ និងថ្លឹងថ្លែង លើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាព សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងសង្គម, ទាំងក្នុងក្របខ័ណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៦ ក្នុងគោលបំណង៖ (១). បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញ កំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង (២). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយ រ ង គ្រោះ តាមរយៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។
ក្នុងចំណោម វិធានការបន្ថែមជុំទី ៦ នេះ ស្ថិតក្នុងចំណុចទី ៣ រដ្ឋាភិបាលក៏បានដាក់ ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរ ង គ្រោះ ដោយក្នុងនោះ រដ្ឋាភិបាល នឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារ ក្រីក្រ និង ងាយស ង គ្រោះ ក្នុង កំឡុង ពេល ជំងឺកូវីដ ១៩ សម្រាប់រយៈ ពេល ៣ ខែបន្ថែមទៀត ពោលគឺចាប់ពីខែតុលា ដល់ ខែ ធ្នូ ឆ្នាំ ២០២០ ៕សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖