ជាការពិតណាស់ មហាជនអ្នកគាំទ្រ តារាចម្រៀង ករុណា ពេជ្រ ប្រាកដជាបា នដឹងមក ហើយនូវស្ថាន ភាពជំងឺឪពុក របស់លោក ដែលត្រូវគេង ឈឺ ស ម្រាក លើគ្រែ ឬ រទេះរុញ អស់រយៈពេលប៉ុន្មាន ឆ្នាំមកនេះ ។ ក្នុងនោះគេបាន សង្កេតឃើញថា
ទោះជាត្រូវព្យាបាលមើលថែលោកឪពុកតែម្នាក់ឯង និង ចំណាយប្រាក់អស់ច្រើនក្នុង ការព្យាបាលក្តី ក៏លោក ករុណា ពេជ្រ មិនបោះបង់ ក្តីសង្ឃឹមដោយ ជឿជាក់ថាថ្ងៃណា មួយលោកឪពុក នឹងមានសុខភាព ប្រសើរឡើងអាច និយាយរកកូនបានវិញ ។
ដោយឡែក ក្នុងស្ថានភាពបិទខ្ទប់ភូមិ សាស្ត្រមួយចំនួនដើម្បីទប់ ស្កាត់បង្កាកូវីដ-១៩ ផ្ទះរបស់តារា ចម្រៀង ករុណា ពេជ្រ ក៏ស្ថិតនៅក្នុងតំបន់ក្រហម ដែលមានការ ហាមឃាត់តឹង រឹងយ៉ា ងខ្លាំងផងដែរ ដែលជាហេតុ ធ្វើឱ្យលោក ព្រួយ បារម្ភក្នុងការ ខ្វះខាតថ្នាំ និង របស់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ លោកឪពុក ក៏ព្រោះ មិនអាចចេញក្រៅទៅទិញបាន ។
លោក ករុណា ពេជ្រ បានរៀបរាប់ ក្តីបារម្ភថា «អង្គុយ លេង កេះកៀវប៉ា ! ពិបាកណាស់ នៅចំតំបន់ បិទខ្ទប់ តំបន់ ក្រហម ទិញក៏ដឹកចូល មិន បាន ក្នុងតំបន់ក៏បិទ មិន មានលក់ ហើយក៏មិនអាច ចេញទៅក្រៅបាន ។ កំពុងស្វែងរក វិធី ដំណោះស្រាយ បានទិញសម្ភារប្រើប្រាស់ សម្រាប់ប៉ាខ្ញុំ ព្រោះប៉ាខ្ញុំមិនខុស ពីកូន ក្មេង អាយុ ២ ឆ្នាំទេ ។
សុំលិខិតពីពេទ្យក៏គេអត់ហ៊ាន ចេញឱ្យទេ ព្រោះក្នុងតំបន់ក្រហម ខុសច្បាប់ បានត្រឹមថ្នាំយក មកឱ្យតាមតំបន់ហាមឃាត់ទេ ។ សម្ភារប៉ា ប្រើប្រាស់ត្រូវទិញមាន ថ្នាំច្រើនមុខ ទុយោបូម ស្លេះជាប្រចាំថ្ងៃ ទឹក ដោះគោ សេរ៉ូមប្រៃ ខោទឹក នោមតូច-ធំ ស៊ឺរាំងបា ញ់ថ្នាំ ស្រោម ដៃពេទ្យ ក្រដាស់ អនាម័យ រឹង-ទន់ ក្រដាស សើម មានច្រើនទៀត ។
តើខ្ញុំគួរធ្វើតាមវិធីណា ដែលមិនខុសច្បាប់ សម្រាប់ខ្ញុំម្នាក់ឯង បានទិញសម្ភារប្រើប្រាស់សម្រាប់ ប៉ាខ្ញុំនាពេល នេះ ។ បញ្ជាក់: អ្វីដែលខ្ញុំបានត្រៀម មិននៅ សល់ច្រើននោះទេ» ៕