បើទោះ មិនមែនជាពិធីករ ដែលឈរ ក្នុងលំដាប់ Grade A ក៏ពិតមែន តែគេសង្កេត ឃើញថា លោក សុខ រ៉ាស៊ី ដែលជា ពិធីករនៅក្នុងស្ថានីយ ទូរទស្សន៍ហង្សមាស ពិតជាមិន ធម្មតាឡើយ ពោលគឺលោករស់នៅ ក្នុងជីវភាពហាយសូរ មិនចា ញ់ តារាល្បីលំដាប់ប្រទេសនោះទេ ។
មហាជន ជាច្រើនបានបង្ហាញនូវការ ភ្ញាក់ផ្អើលក្រោយពីបានឃើញរូបភាព ប្រមាណជា ២ សន្លឹករបស់លោក សុខ រ៉ាស៊ី ដែលកំពុងអង្គុយញ៉ាំកាហ្វេ នៅក្នុងពោងហែលទឹក ក្នុងកំឡុងពេល បិទខ្ទប់ទីក្រុងភ្នំពេញ ។ អ្វីដែលចាប់អារម្មណ៍នោះ គឺ រថយន្តតម្រៀបគ្នា ដល់ទៅបីគ្រឿង នៅក្នុងគេហដ្ឋានរបស់លោក មើលទៅពិតជាមិនធម្មតានោះទេ ។
មិនមាន អ្វីចម្លែកទេ ព្រោះក្រៅពីការងារជា ពិធីករ និង តារាសម្តែង លោក សុខ រ៉ាស៊ី ក៏មានមុខរបរ នៅក្នុងដៃធំៗ ដូចជាភោជនីយដ្ឋាន និង ហាងលក់ សម្លៀកបំពាក់ថែមទៀត ។គេចាំបានថាពិធីករ លោក សុខ រ៉ាស៊ី កាន់តែមាន ប្រជាប្រិយភាពក្រោយ ពីលោកបាន លេចមុខនៅក្នុងទូរទស្សន៍ហង្សមាស ដោយក្តោបបាននូវកម្មវិធីធំៗជាច្រើន ។
លោកត្រូវបានគេចាត់ ទុកជាពិធីករ ដែលមានជីវិតជោគជ័យ ទាំងព្រម មិនថាការងារ ជំនួញ ជាពិសេស គីជិវីតគ្រួសារ ដែលពេលនេះលោកក៏ កំពុងរស់នៅពោរពេញ ទៅដោយភាពកក់ក្តៅ ជាមួយភរិយា និង កូនប្រុសស្រី គួរឱ្យស្រឡាញ់ ចំនួនពីរនាក់ ។ លោក សុខ រ៉ាស៊ី ត្រូវបានគេ ដឹងថាជាប្អូនប្រុសរបស់តារាចម្រៀង និង កំប្លែង លោក អៀង ចេនឡា ៕