តារាកំប្លែងដ៏ល្បីល្បាញ របស់ប្រទេសថៃ គឺលោក Kom Chauncheun បានទទួលម.រណភាពហើយ.នៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះក្នុង.វ័យ៦៤ ឆ្នាំ បន្ទាប់ពីតារារូបនេះមានជំងឺកូវីដ-១៩។ ដំណឹង.នេះបង្កើតឲ្យមាន.ការសោកស្តាយជាខ្លាំងពីសំណាក់ក្រុមអ្នក.គាំទ្រលោកទាំង.ក្នុងនិងក្រៅប្រទេស។ ការភ្ញាក់ផ្អើលនេះក៏ត្រូវបានកូនស្រីរបស់តារា.កំប្លែងរូបនេះបានបង្ហោះនៅលើ.បណ្តាញសង្គមInstagram នៅព្រឹកមិញនេះ។
គេចាំបានដែរថា ប៉ុន្មានថ្ងៃមុននេះលេចចេញការភ្ញាក់ផ្អើលខ្លាំងពេញសង្គមតារា.ថៃក្រោយពីតារាកំប្លែងKom Chauncheun ត្រូវបានបញ្ជូនទៅស.ង្គ្រោះបន្ទាន់នៅ.មន្ទីរពេទ្យក្រោយពីស្ថានភាពជំងឺ.របស់លោកស្ថិតក្នុង.តំណាក់កាល.ធ្ង.ន់ធ្ងរ ព្រោះតែជំងឺកូវីដ-១៩ កំពុងវា.យ.លុកសួតតារា.រូបនេះ.យ៉ាងខ្លាំងនោះ។
កាន់តែអាណិតគឺនៅពេលនេះកូនប្រសាស្រី និងចៅប្រុសវ័យ១ខួបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ផងដែរ។ នេះបើតាមការទម្លាយរបស់កូនស្រីតារាកំប្លែងរូបនេះបានបញ្ជាក់លើបណ្តាញសង្គម Instagram កាលបីម្សិលមិញនេះ បន្ទាប់លទ្ធផលតេស្តលើកទី៣បានរកឃើញសមាជិគ្រួសារពីរនាក់ទៀតវិជ្ជមានជំងឺកូវីដ-១៩ ហើយពេលនេះអ្នកដែលមិន.បានរកឃើញជំងឺនេះបានបន្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែ ហើយអ្នកដែលមានវិជ្ជមានជំងឺនេះត្រូវបានបញ្ជូនទៅស.ង្គ្រោះនៅ.មន្ទីរពេទ្យ។
មុននេះប៉ុន្មានថ្ងៃកូនស្រីរបស់តារាកំប្លែងរូបនេះក៏បានបញ្ចេញវីដេអូទាំងយំសស្រាក់ ដោយបានរៀបរាប់ អំពីស្ថានភាពជំងឺរបស់ឪពុកដែលរួមទាំងស្នើឲ្យមានការជួយផ្តល់ យោបល់ណែនាំអំពីគ្រូពេទ្យជំនាញដែលអាច ជួយស.ង្គ្រោះដល់ជិវិតរបស់ឪពុករបស់នាងផងដែរ។
បើតាមការឲ្យដឹងពីកូនស្រីរបស់តារារូបនបញ្ជាក់ដែរថា សភាពរបស់ឪពុកគឺ ហត់ ប៉ុន្តែមិនមានអាការៈក្ដៅខ្លួនអ្វីទេ ប៉ុន្តែទោះយ៉ាងណាក៏នៅតែបន្តត្រូវការជំនួយពីអុកស៊ីហ្ស៊ែនដដែល ហើយនាងក៏បានស្នើរឲ្យខាងក្រុមគ្រូពេទ្យ Update ពីស្ថានភាពឪពុករបស់ខ្លួនដែរ។លេចចេញសារលើកទឹកចិត្តជាច្រើនផ្ញើទៅកាន់ក្រុមគ្រួសារតារាកំប្លែងរូបនេះ ផងដែរ។
ការបញ្ជាក់ពីស្ថានភាពកាន់តែធ្ង.ន់.ធ្ងរនេះ.បន្ទាប់ពីលោក Kom Chauncheun ត្រូវបានគេប្រកាស.ពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២១នោះ។ ក្រៅពីតារាកំ.ប្លែងរូបនេះក៏មាន.សិល្បករ ប្រុសស្រីល្បីឈ្មោះមួយចំនួនត្រូវបានប្រកាសអំពីការរកឃើញវិ.ជ្ជមានជំងឺ.នេះចាប់តាំងពីថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១មក ដែលរហូតមកដល់ពេលនេះមានសិល្បករថៃច្រើនជាង.៣០នាក់ហើយដែលត្រូវបានរកឃើញវិជ្ជមាន.ជំងឺផ្លូវដង្ហើមមួយនេះ
ខណៈដែលសិល្បករមួយចំនួនបានជាសះស្បើយ និងសិល្បករច្រើននៅមិនទាន់បានបា.ត់ភ័.យ.បុកពោះ ព្រួយមារម្ភពីស្ថានភាពសុខភាបខ្លួន និងនៅឡើយ។គួរបញ្ជាក់ដែរថា តារាកំប្លែង Kom Chauncheun មានឈ្មោះហៅ.ក្រៅថា អាកុំ មានវ័យ.៦៤ឆ្នាំ លោកជាតារាកំប្លែង.ឈានមុខរបស់ប្រទេសថៃ.ជាច្រើនទសវត្សរ៍រួចមកហើយក្រោយពីបានចូល.រួមសម្តែងក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំជាច្រើនរឿង៕