វាជាលើកទី១ ហើយ ដែលប្រទេសនេះ បានកត់ត្រា ការឆ្លងលើស ៤០ម៉ឺនករណីក្នុង រយៈពេលត្រឹម តែមួយថ្ងៃ។ចំនួននេះ បាននាំឲ្យករណីសរុប នៃជំងឺកូវីដ-១៩របស់ប្រទេស ឥណ្ឌា កើនឡើងដល់ជាង ១៩លានករណីចាប់តាំង ពីរោគរាតត្បាត ផ្ទុះឡើង ហើយវាជាថ្ងៃទី ១០ជាប់ៗគ្នា ដែលឥណ្ឌា មានការឆ្លងលើស ៣០ម៉ឺនករណី។
ឥណ្ឌា ក៏បានក្លាយ ជាប្រទេសទី១ លើពិភពលោកផងដែរ ដែលបានកត់ត្រា ការឆ្លងលើស ៤០ម៉ឺនករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ប្រទេសឥណ្ឌាក៏បាន រាយការណ៍អំពីការស្លា.ប់ដោយសារកូវីដចំនួន ៣,៥២៣នាក់ផងដែរ ដោយធ្វើឲ្យចំនួនអ្នកស្លា.ប់សរុបកើន.ដល់ ២១១,៨៥៣នាក់។ វាជាថ្ងៃទីបួន.ជាប់ៗគ្នា ដែលចំនួនអ្នក.ស្លា.ប់.ប្រចាំថ្ងៃមាន.លើស ៣,០០០នាក់៕