គណៈរដ្ឋមន្រ្តីថៃ បានអនុម័តជាផ្លូវការ នូវការសម្រេចចិត្ត របស់អាជ្ញាធរថាមពលក្នុង ការមិនយកថ្លៃអគ្គិសនីដល់ ផ្ទះ១០លានខ្នង ដែលប្រើតិចជាង ១៥០គីឡូ ក្នុង១ខែ និងបញ្ចុះតម្លៃពី ៣០ ៥០ និង១០០% ដល់ផ្ទះ ១០លានខ្នងទៀត រយះពេល បីខែក្នុងវិបត្តិកូវីដ-១៩។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Bangkokpostកាលពីថ្ងៃទី២១ ខែមេសា ។
រដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong បាននិយាយបន្ទាប់ ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាល ពីថ្ងៃអង្គារថា រដ្ឋមន្រ្តីបានទ ទួលស្គាល់នូវជំហានដែលទទួលបា នពីគណៈកម្មការបទប្បញ្ញត្តិថាមពល អាជ្ញាធរអគ្គិសនីក្រុង និងអាជ្ញាធរអគ្គិសនីខេត្ត ក្នុងការសម្រេចធ្វើបែបនេះ ដែលវាគឺជាជំហានតូចមួយ ជួយដល់ពលរដ្ឋ។
វិធានការណ៍នេះនឹងមានសុពល ភាពរយៈពេល៣ ខែចាប់ពីខែមីនា ដល់ខែឧសភា និងគ្របដណ្តប់លើប្រជាជន ២២ លានគ្រួសារ។ លោកបានបន្តថាវា នឹងធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូល ចំនួន២៣,៦៨ ពាន់លានបាត ក្នុងការខាតបង់ ប្រាក់ចំណូល។
លោក Sontirat បានមាន ប្រសាសន៍ថា“ វិធានការណ៍នេះកាត់បន្ថយ បន្ទុកបន្ទុកអគ្គិសនីដល់គ្រួសារ វាជាថ្លៃដើម នៃការរស់នៅរបស់ប្រជាជន ដែលកំពុងធ្វើការ ពីផ្ទះ ដើម្បីគាំទ្រដល់ការ គ្រប់គ្រងរបស់រដ្ឋាភិបាល Covid-19” ផងដែរ ៕