ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ជាង ២.០០០នាក់ សម្រាប់ថ្ងៃទី២ នៅក្នុងតារាង ដែលបាន បង្ហាញ ខណៈដែលប្រទេស កំពុងរឹតត្បិត ដើម្បីទប់ទល់ នឹងការផ្ទុះជំងឺ ។ មជ្ឈមណ្ឌលតាមដាន ជំងឺកូវីដ-១៩ (CCSA)បានឲ្យដឹងដូច្នេះ ។
លោកស្រី Panprapa Yongtrakul ជំនួយការអ្នកនាំ ពាក្យរបស់ CCSA បានលើកឡើងថា ក្នុងចំណោម អ្នកឆ្លងជំងឺថ្មី ចំនួន១.៥៧៩នាក់ គឺជាអ្នកឆ្លងជំងឺ ក្នុងស្រុក និង០៤នាក់ផ្សេងទៀត គឺជាអ្នកនាំ ចូលពីខាងក្រៅ ។
លោកស្រី Panprapa បានលើកឡើងថា ចំនួនអ្នកស្លា ប់ បន្ថែមទៀតចំនួន ១៥នាក់ ដែលត្រូវបានគេ រាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នក ស្លា ប់ កើនឡើងដល់ ២០៣នាក់ ។
ចំនួនអ្នក ឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេស ថៃឡង់ដ៏ គឺ៦៥.១៥៣នាក់ ហើយបច្ចុប្បន្ន នៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន ២៨.៦៩៦នាក់ ។គិតក្នុងថ្ងៃព្រហស្បតិ៍ មានពលរដ្ឋចំនួនជាង១,៤លានបាន ចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេស ៕