រលកភ្ញៀវទេសចរចិន បានបំបែក កំណត់ត្រានៅថ្ងៃឈប់ស ម្រាកទិវាពលកម្មអន្តរជាតិ ប៉ុន្តែដោយសារ ព្រំដែនប្រទេសនៅតែបិទទ្វារ ដូច្នេះភ្ញៀវ ទេសចរណ៍ នាំគ្នាធ្វើដំណើរក្នុងស្រុក ទៅទីតាំងឆ្ងាយៗ និងរយៈពេលយូរ ដែលអាច ធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះងើបខ្លាំង ក្នុងរយៈពេលខ្លី។ នេះបើយោងតាមការ ចុះផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
ថ្ងៃឈប់សម្រាកនេះ គឺជាការឈប់ សម្រាករយៈពេលយូររបស់ប្រទេសចិន ជាលើកដំបូង នៅក្នុងលក្ខខណ្ឌ គ្មានកូវីដ-១៩ ហើយវាគឺជាការទន្ទឹង រង់ចាំរយៈពេលជាច្រើនខែ សម្រាប់ការធ្វើដំណើរ។ មនុស្សរាប់លាននាក់ បានខកខានឱកាស ចេញទៅក្រៅផ្ទះនៅដើមឆ្នាំនេះ ក្នុងកំឡុងពេល សំរាកបុណ្យចូលឆ្នាំថ្មីដ៏យូរ ដោយសារតែការ ផ្ទុះជំងឺក្នុងស្រុក។
យោងតាមទិន្នន័យពីក្រុមហ៊ុន ទេសចរណ៍អនឡាញ Trip.com បានអោយដឹងថា មានអ្នកទេសចរ ក្នុងស្រុក រហូតដល់ជាង ២០០លាននាក់ ដែលលើស ពីចំនួន ១៩៥ លាននាក់ក្នុងឆ្នាំ ២០១៩ មុនពេលជំងឺកូវីដ-១៩ រាតត្បាត។ ប្រទេសចិន ផ្ទុយស្រឡះពីប្រទេសជាច្រើន នៅលើពិភពលោកទាំងមូល ដែលកំពុង តស៊ូប្រយុទ្ធជាមួយ ជំងឺរាតត្បាត ដោយមិន អនុញ្ញាតឱ្យបើក ដំណើរកម្សាន្តក្នុងស្រុក ឬអន្តរជាតិ ឡើយ។
ក្រុមហ៊ុនទេសចរណ៍ Trip.com បានប្រាប់រ៉យទ័រថា «ថ្ងៃឈប់សម្រាកថ្ងៃខែ ឧសភានេះ មានការចាប់ អារម្មណ៍កាន់តែខ្លាំងសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ ខេត្តនានាក្នុងប្រទេសចិន»។
ការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ នៅតាមទីក្រុងរបស់ ប្រទេសចិន ជាមូលហេតុប ង្កើនទំនុកចិត្តឱ្យប្រជាជន ធ្វើដំណើរកំសាន្តដោយមិនព្រួយ បារម្ភអំពីការ ឆ្លងជំងឺកូវីដ-១៩៕