អ្នកខ្លះសង្កេតឃើញថា តម្លៃអគ្គិសនីរបស់ខ្លួនមាន ការកើនឡើងមួយទ្វេជាពីរ និងខ្លះទៀតកើន ឡើងគុណ នឹងបី ទោះជាការប្រើប្រាស់ប្រចាំថ្ងៃរបស់ ពួកគេមិនមាន ការប្រែប្រួលខ្លាំងក៏ដោយក្ដី។
បុរសម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា Noeun Voey ក៏បានជួបប្រទះនឹងការកើន ឡើងនៃតម្លៃភ្លើង ច្រើនហួសប្រមាណ នេះដែរ ដោយតាម ការបង្ហាញ ច្បាស់ៗនូវិក័យបត្ររយៈពេល ៣ខែរបស់គាត់ ឃើញថាថ្លៃអគ្គិសនី នៅផ្ទះរបស់គាត់មានការកើនឡើងគុណ តម្លៃជាប់ៗគ្នា។
ជាក់ស្ដែងដូចជានៅខែកុម្ភៈឆ្នាំ២០២១ ចំណាយអស់ ៨៤៤ ៦០០រៀល, ខែមីនាចំណាយអស់ ១ ៩៥១ ៣០០រៀល និងខែ មេសាខ្ទង់ចំណាយបានកើន ឡើងរហូតដល់ ៧ ០១៨ ៩០០រៀល ជាមួយថាមពល ប្រើប្រាស់អស់ដល់ទៅ ៩ ៦១៥គីឡូវ៉ាត់ម៉ោង ឯណោះ។
តាមរយៈគណនី របស់ខ្លួនឈ្មោះថា Noeun Voey បានរៀបរាប់ថា ៖ “ថាបន្លែទៅឡើងរហូត 1Kg=10000 រៀល ចុះភ្លើង សូមបងប្អូនជួយវិភាគចំនួនបីខែខុសគ្នាដាច់ខែ 2 /2021 ប្រើអស់ 844,600 រៀល, ខែ 3/2021 ឡើងដល់ 1,951,300 រៀល, ខែ 4/2021 ឡើងដល់ 7018900រៀល។ វាហួសហេតុពេក ហើយ ឈប់បានឈប់ទៅ”