ក្រោយការប្រកាស របស់អគ្គិសនីកម្ពុជា ដែលបានអំពាវនាវឲ្យអតិថិជន ជួយសម្រួលបង់ថ្លៃអគ្គិសនី តាមលទ្ធផល ដែល អាចធ្វើទៅបានរួចមក ឃើញមានការបញ្ចេញ មតិជាហូហែរពី សំណាក់អតិថិជន ដោយមួយ ចំនួនបាននិយាយថា អគ្គិសនីកម្ពុជាមិនមានការយោគ យល់ ខំប្រឹងបឺ.តជញ្ជក់ឈា.មរាស្ត្រនៅអំឡុងពេលជាប់ ក្នុងការបិទខ្ទប់ ហើយមានការ ស្នើសុំជំនួយពីរដ្ឋាភិបាលឲ្យជួយ សម្រួលថ្លៃអគ្គិសនី និងថ្លៃទឹក ក្នុងស្ថានភាព បិទខ្ទប់នេះ ផងដែរ។
ឃើញការបញ្ចេញមតិជាហូហែរបែបនេះ បុគ្គលិកអគ្គិសនីកម្ពុជា មួយរូបបានចេញមុខបញ្ចេញ មតិផ្ទាល់ខ្លួនផងដែរ ដោយឆ្លើយតបជាពិសេសទៅ កាន់គណនីហ្វេសប៊ុកឈ្មោះថា Virak OU ដែលបានសរសេរថា ៖ “សភាជាតិ តាមរយៈរដ្ឋាភិបាល គួរត្រួតពិនិត្យសេវាកម្មសាធារណៈ ចាំបាច់និងផ្ដាច់មុខ ដូចអគ្គិសនី និងទឹក ជាពិសេសនៅក្នុងស្ថានភាពអាសន្ន។”
តាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Sokyet Soung បុគ្គលិកអគ្គិសនីបាន សរសេររៀបរាប់ដូចនេះថា ៖បើបណ្ឌិតស្នើដល់ សភាទៅហើយ ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមស្នើដល់ លោកបណ្ឌិត ជួយពន្យល់និង ផ្តល់សារណែនាំដល់ប្រជាពលរដ្ឋមួយ ចំនួន ដែល “ដេកផ្សំដួលរមួលផ្សំគ្រេច” នៅក្នុងស្ថានភាព ប្រទេសមានអាសន្នផង។ បើអាចជួយ អោយពួកគាត់បាន ដឹងអំពីសារៈសំខាន់ នៅពេលដែលគាត់បានបំពេញ កាតាព្វកិច្ចគាត់រួចរាល់ ទាន់ពេលវេលា នោះរដ្ឋាភិបាលប្រាកដជាអាចមានភាព កាន់តែងាយស្រួលក្នុង ការត្រួតពិនិត្យសេវាកម្មសាធារណៈ និងចេញវិធានការ នានាជួយជ.ន.រ.ង.គ្រោះពិតប្រាកដ.បានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។
-ប្រភេទអតិថិជន ដែលទិញម៉្សៅ ទិញឡេ ខោអាវ ឬទិញមាសធ្វេីតាម អនឡាញបាន បង់ភ្លេីង តាមអនឡាញមិនបាន។ទិញទំនិញគេវេរលុយ អោយមុន ទទួលឥវ៉ាន់ តាមក្រោយបាន ដល់ប្រេីភ្លេីងមុន បង់លុយ តាមក្រោយ មិនបាន។ទិញឥវ៉ាន់មកដល់ផ្ទះ ស្រូត បេីកភ្លេីងអោយភ្លឺ ថែមអំពូល LED អោយ ចាំង ដេីម្បីតុប តែង រួចថតផុស ថត Live។ ប្រើភ្លេីងអស់ ចិត្តអស់ចង់ ដល់ពេលគេទារលុយ តាមក្រោយ ស្រាប់ តែឡាំប៉ា អត់ព្រមបង់ នៅថែមតវ៉ាថា នៅតែផ្ទះគ្មានចំណូល ត្រូវលេីកលែង ថ្លៃប្រេីភ្លេីងអោយផង។
ប្រភេទមនុស្សមួយ ក្រុមទៀត មានលុយទិញ.ស្រា ផឹ.ក.រាល់ថ្ងៃ ហេីយបេីកភ្លេីង.បំភ្លឺជួបជុំ មានទាំងបាស់.តន្ត្រីច្រៀង.កំសាន្ត តែដល់ខែ.បង់.ភ្លេីង ក៏ត្អូញត្អែរ.រអ៊ូភ្លេីងកេីន ផុសតាម.បណ្ដាញសង្គម…ពេលគេបង្ហាញវិធីបង់ភ្លេីង អោយស្រួល កុំអោយ ពិបាកចេញក្រៅនាំអោយ ឆ្លងកូវីដ ស្រាប់តែចោទថា គេមានចេតនា មិនល្អ។ អ្នកណាមានចេតនា មិនល្អ អោយប្រាកដ?
ជាក់ស្តែងមិនមែនអ្នកដែលគ្មានលទ្ធភាព ពិតមកតវ៉ាទេ ក៏មិនមែនគាត់មិនយល់ការ បកស្រាយទាំងឡាយដែរ ព្រោះគាត់ដឹងថាចង់មាន បាយហូបត្រូវការស្រូវ អង្ករ ក៏ត្រូវមានអ្នក ធ្វេីស្រែដែរ។ ណាស់តែអ្នកដែលមានលទ្ធភាព តែមានចេតនាគេច វេស បន្លំមិន ព្រមទទួល ការពិតហ្នឹងឯង! មកស្រែកក្តែងៗ តវ៉ា អត់បង់លុយភ្លេីង។
ត្បិតតែអគ្គិសនីកម្ពុជាជាក្រុមហ៊ុនរបស់រដ្ឋ តែគឺជាក្រុមហ៊ុនស្វយ័តមួយដែលត្រូវទទួលខុសត្រូវនូវ រាល់ចំណូល ចំណាយ និងគ្រប់គ្រងបំណុល ដោយខ្លួនឯង។
ការលក់ថាមពលជូនប្រជាពលរដ្ឋ ត្រូវធានាសេវាកម្មល្អប្រសើរ 24/24h ធានានូវស្ថេរភាពបណ្តាញបញ្ជូននិងចែកចាយ កុំអោយមានការដាច់ចរន្ត ឬដាច់តែរយៈពេល ខ្លីជាដើម ហើយយកចំណូលលក់ ថាមពលទាំងនោះ ដើម្បីទូទាត់ថ្លៃទិញ ថាមពលពីប្រភពផ្គត់ផ្គង់ ចំណាយថ្លៃប្រង ផលិត ចំណាយលើការវិនិយោគបណ្តាញផ្គត់ផ្គង់ ចំណាយ លើការថែទាំបណ្តាញបញ្ជូន-ចែកចាយ ចំណាយលើ សម្ភារៈបរិក្ខារសម្រាប់ថែទាំ ជួសជុល ផ្លាស់ប្តូរឧបករណ៍នានា ចំណាយលើ កំលាំងពលកម្ម ដើម្បីធានាថា គ្រប់លំនៅដ្ឋានមានអគ្គិសនី ប្រើប្រាស់និងថ្លៃសមរម្យ។
ការលក់ថាមពល របស់អគ្គិសនីកម្ពុជានេះ គឺលក់ជូនប្រជាពលរដ្ឋជាមុន ទើបបង់ប្រាក់ តាមក្រោយ មិនដូចគ្នា នឹងការផលិតផ្គត់ផ្គង់ ដែលអគ្គិសនីកម្ពុជាត្រូវចំណាយទិញប្រេង ទិញសម្ភារៈ និងចំណាយផ្សេងៗ ជាមុន ទើបអាចផលិតថា មពលលក់តាមក្រោយទេ។ ដូចនេះបើអគ្គិសនីកម្ពុជា ពុំអាចប្រមូលប្រាក់ បានគ្រប់គ្រាន់ទាន់ ពេលវេលាទេ តើអគ្គិសនីកម្ពុជា បន្តផ្គត់ផ្គង់ថាមពលជូនអតិថិជន មាននិរន្តរភាពម៉េច នឹងបាន?
នៅតំបន់ Lockdown មិនមែនសុទ្ធតែ ជាពលរដ្ឋក្រីក្រទាំង អស់ឡើយ ប្រាកដជា មានប្រជាពលរដ្ឋដែល មានស្ថានភាព ជីវភាពខុសៗគ្នា ដូចនេះទម្លាប់នៃការ រស់នៅក៏ខុសគ្នាដែរ ដូចជាសម្ភារៈប្រើប្រាស់អគ្គិសនី រយៈពេលនៃ ការប្រើប្រាស់ថា មពលអគ្គិសនី ចំនួនអ្នកប្រើប្រាស់ថា មពលអគ្គិសនី មិនដូចគ្នាទេ។
អគ្គិសនីកម្ពុជាបានចេញវិធានការ ជួយពលរដ្ឋក្រីក្រពិតប្រាកដ ជាច្រើនមកហើយ នឹងបន្ថែមទៀតនៅពេល Lockdown នេះ មានដូចជា៖
កាបញ្ចុះថ្លៃជូនពលរដ្ឋក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះប្រជាពលរដ្ឋក្រីក្រប្រាកដ ជាប្រើប្រាស់តិចអាច ប្រហាក់ប្រហែល 50kwh/ខែ ដែលគិតជា ទឹកប្រាក់ គឺ19,000៛ ទេ ហើយបើគាត់មាន ទម្លាប់សន្សំសំចៃ ប្រាកដជាប្រើប្រាស់ អស់កាន់តែ តិចជាងនេះទៀត។ការពន្យាពេលបង់ប្រាក់ ឬលើកលែងការកាត់ចរន្ត ទោះជាបង់ប្រាក់យឺតក៏ មិនដាច់ចរន្តនៅតំបន់បិទខ្ទប់
និងការដោះស្រាយអោយ មានចរន្តប្រើប្រាស់ 24/24h ដើម្បីធានាថានៅតែមាន ថាមពលប្រើប្រាស់គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជានិយោជិតអគ្គិសនីរង ហានិភ័យ ក៏ត្រូវទៅបំពេញកា តាព្វកិច្ចជួសជុល ថែទាំ ដើម្បីបន្តនិរន្តរ ភាពផ្គត់ផ្គង់នៅ តំបន់បិទខ្ទប់ដែរ ហើយ សេវាកម្មនេះ ២៤ម៉ោង ទោះជាថ្ងៃសម្រាកក៏ដោយ។
ប្រជាពលរដ្ឋអាចនៅក្នុងផ្ទះដោយ មិនបារម្ភគ្មាន ចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ពេលវេលា មែន ប៉ុន្តែ តើព្រោះតែបែបនេះក៏បណ្តោយ អោយការប្រើប្រាស់ ថាមពលហួសហេតុ រហូតខ្លាចរអារ នឹងចំណាយ ប្រាក់មែនទេ?
ក្នុងនាមលោកអ្នកដែលជា បុគ្គលមានចំណេះដឹង មានព័ត៌មាន មានវិចារណញ្ញាណ ខ្ញុំសំណូមពរ សូមយកពេល វេលានេះជួយបន្តអប់រំដល់អ្នកដែល មិនសូវយល់ដឹង ឬអ្នកដែលខ្វះខាតព័ត៌មាន ដើម្បីអោយពួក គាត់បានដឹង និងចូលរួមសហការ ដោយភាពអត់ធ្មត់ ព្រមទាំងផ្លាស់ប្តូរទ.ម្លា.ប់រស់នៅរបស់គាត់ ដោយស.ន្សំសំចៃជាងមុន ជាជាង.ដុត.អោយខ្លោច រោច.អោយឆៅ។
សូមចូលរួមទាំងអស់គ្នា និងសូមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថាមពល របស់អ្នក ដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសជាតិយើង។”