សម្តេចហ៊ុន សែន ប្រកាសឳ្យដឹងពីការ បើករាជធានីភ្នំពេញឡើងវិញនៅថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ តែអាច បន្តតំបន់តូចៗខ្លះដែលនៅ មានហា និភ័យខ្ពស់នៃ ការឆ្លងជំងឺកូវីដ១៩.
សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតប ទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុក របស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញ ឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បី ទប់ស្កាត់ការឆ្លង រីករាលដាល ជំងឺកូវីដ១៩។
ម្ចាស់គណនីហ្វេសបុក ឈ្មោះ Tuo បានសរសេរយ៉ាង ដូច្នេះថា «សម្តេចថ្ងែទី៥នេះ សូមសម្តេចបើក ផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅ ខេត្តយូរថ្ងែ មកហើយដែរ មិនទាន់ចូល ទៅភ្នំពេញវិញបាន ព្រោះត្រូវ ឡើងមក ចាក់វ៉ាក់សាំង ហើយថវិកា ក៏ជិតអស់ សំណាងហើយ ក្មួយស្គាល់ គេគេឲ្យផ្ទះស្នាក់ នៅអត់គិតអ្វីពីក្មួយ»។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាង ដូច្នេះថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើក តែខេត្ត ឬរាជធានី អាចបិទ តំបន់តូចៗ ដែលនៅមានហា.និ.ភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការ.បង្ខំចិត្តដើម្បីកាត់.បន្ថយការឆ្លង និងការស្លា.ប់.របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាក.រួមរបស់ជាតិ»។