ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញជិត ២០ម៉ឺនគ្រួសារហើយ ទទួលបានអំណោយ ជាស្បៀងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជា សប្បុរសជននានា ហើយក៏គ្មានពលរដ្ឋណាម្នាក់ បានស្លា.ប់.ដោយការដាច់.ស្បៀងអាហារនោះដែរ។ នេះជាការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
ទន្ទឹមនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក៏ដូចជាតំបន់នានា ដើម្បីទប់ស្កាត់.ការឆ្លងជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹក.ដល់អាជ្ញាធរផ្តោតការ.យកចិត្តទុកដាក់ជាចាំបាច់.ចំពោះប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ផងដែរ។ ពោលត្រូវចាត់ចែងផ្គត់.ស្បៀងអាហារ.ជូនពួកគេ មិនត្រូវឱ្យពួកគេ.ខ្វះអាហារហូប.ចុកនោះឡើយ។
ស្បៀងអាហារត្រូវបានអាជ្ញាធរ និងកងទ័ព រៀបចំដឹក.ជញ្ជូនទៅផ្តល់ជូនប្រជាពលរដ្ឋជា.ហូរហែ តែក៏មិនទាន់គ្រប់គ្នានោះទេ។ លោក ឃួង ស្រេង បានទទួលស្គាល់ថា ការចែកអំណោយ.ជាស្បៀងអាហារនេះ គឺមិនទាន់.គ្រប់គ្រាន់ទៅ.តាមចំនួនប្រជាជននោះទេ។
បើតាមលោក ឃួង ស្រេង ប្រជាពលរដ្ឋនៅទូទាំង.រាជធានីភ្នំពេញ ដែលត្រូវផ្តល់.ស្បៀងអាហារនោះ មានប្រមាណ ៤០ម៉ឺនគ្រួសារ តែបច្ចុប្បន្នចែក.បានជិត ២០ម៉ឺនគ្រួសារហើយ។ លោកបានបញ្ជាក់ថា ការចែកស្បៀងនេះ គឺផ្តោតទៅលើ.តំបន់ដែលចាំបាច់ ដូចជានៅ.តំបន់ក្រហម ដែលប្រជាពលរដ្ឋមិន.អាច.ចេញក្រៅផ្ទះបាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីដោះស្រាយ.បញ្ហានេះ លោកបានបញ្ជូន.អង្ករក្នុងមួយខណ្ឌ.៥០តោន ទៅតាមតំបន់ដែលត្រូវបានបិទខ្ទប់ ដើម្បីចែកជូនបន្ដទៅកាន់ប្រជាពលរដ្ឋ នៅពេលទទួលបានសេចក្ដីរាយការណ៍ ឬការដង្ហោយ.ណាមួយតាមបណ្តាញ.សង្គម។
អភិបាលរាជធានីភ្នំពេញ បានអះអាងទៀតថា ក្រៅតែពីអំណោយ.របស់សម្តេចតេជោហើយនោះ រដ្ឋបាលរាជធានី.ភ្នំពេញ ក៏បានសហការជាមួយក្រុមហ៊ុន.ឯកជន ដើម្បីលក់ទំនិញជាស្បៀង.អាហារមួយចំនួនជូន.ប្រជាពលរដ្ឋដែលមាន.លទ្ធភាព រស់នៅតំបន់បិទខ្ទប់.នោះដែរ ដើម្បីជួយសម្រួលការលំបាកនៅ.ពេលពួកគាត់មិនអាច.ចេញក្រៅផ្ទះបាន។
ក្នុងដំណើរចុះពិនិត្យការ.ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ រាប់ទាំងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជន យើងចែកជូនប្រជាពលរដ្ឋបានជាង ១៩ម៉ឺនគ្រួសារ។ យើងក៏បានឃើញដែរថា នៅមាន Facebook ឬសារព័ត៌មា.នផ្សាយអំពីការដង្ហើយហៅ.ជំនួយពីប្រជាពលរដ្ឋ ហើយយើងមានយន្ដការមួយទៀត.ដើម្បីតាមដាន និងឆ្លើយតបភ្លាមៗផងដែរ។ ខ្ញុំបានបែងចែក.អង្ករ ក្នុងមួយខណ្ឌៗ ប្រមាណ ៥០តោនហើយ ដើម្បីឲ្យពួកគាត់ត្រៀមចែកជូន.ប្រជាពលរដ្ឋដែលត្រូវការចាំបាច់.ជាបន្ទាន់ ព្រោះអាជ្ញាធរយើងពេលខ្លះ ចែកមិនទាន់ទេ»។
លោកបានអះអាងថា ការចែកអំណោយ.ជូនប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដនេះ គឺមានបញ្ហាប្រឈម.ច្រើនណាស់ ពិសេសមិនអាច.ប្រមូលផ្ដុំមនុស្សច្រើនបាននោះទេ។ ដូច្នេះទើបកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានអង្គរក្ស កងទ័ពជើងគោក ជួយសហការ.យកអង្ករ និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ ទៅដាក់.មុខផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង។
បើតាមលោក ឃួង ស្រេង សកម្មភាពនៃការចែកស្បៀងអាហារ.ជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ដោយយ៉ាង.ហោចណាស់មួយថ្ងៃនេះ ក៏ចែកជូនប្រជាពលរដ្ឋបាន ១ម៉ឺនគ្រួសារនោះដែរ ដោយចែក.ទាំងយប់ ទាំងថ្ងៃ ទាំងក្ដៅ ទាំងភ្លៀង ដោយគ្មានរុញរានោះឡើយ ហើយកង.កម្លាំង.ទាំងអស់ មិនដែលស្រែកថា នឿយហត់អ្វីនោះទេ។
ឆ្លៀតក្នុងឱកាសនេះ លោក ឃួង ស្រេង ក្នុងនាមជាអភិបាល.រាជធានីភ្នំពេញ ក៏សូមអំពាវនាវ.ដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ កម្មករ កម្មការិនី ត្រូវមើលឃើញតួនាទី.ដ៏សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជានិច្ចជាកាល.សម្ដេចតែនៅជួរមុខ.ដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើង។
«ជាមោទនភាព.របស់រដ្ឋបាលរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ មិនទាន់មានអ្នកណាម្នាក់ស្លា.ប់ដោយសារអត់បាយ.នោះទេ នេះជាសារៈសំខាន់.របស់អាជ្ញាធរយើង»។ នេះជាការបញ្ជាក់របស់.លោក ឃួង ស្រេង។
បន្ថែមពីនេះ លោកអភិបាល.រាជធានីភ្នំពេញ ក៏បានបន្តអំពាវនាវ.ដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គម.ស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែក.តាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរ.តែមួយ ដើម្បីរួមគ្នាប្រ.យុទ្ធប្រ.ឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដចែក.ជូនដល់ប្រជាពលរដ្ឋមានជីវភាព.ខ្វះខាត រស់នៅតំបន់បិទខ្ទប់។
លោកអភិបាល.រាជធានី ក៏បានប្រកាសស្វាគមន៍.រាល់សប្បុរសជននានា រួមទាំង.គណបក្សនយោបាយ និងអង្គការ.សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែល.ចង់ជួយប្រជាពលរដ្ឋកំពុង.ខ្វះខាតផងដែរ គឺមិនមានការរើសអើង ឬរារាំងសកម្មភាព.មនុស្សធម៌នោះឡើយ។ ការបញ្ជាក់នេះ គឺតបទៅនឹងការផ្សព្វផ្សាយ និងអត្ថាធិប្បាយមួយ.ចំនួនថា រដ្ឋបាលរាជធានីភ្នំពេញ មិន.រារាំងការផ្តល់ជំនួយ.របស់អង្គការអន្តរជាតិ.មួយចំនួន៕