តាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Sokyet Soung បុគ្គលិកអគ្គិសនីបាន សរសេររៀបរាប់ដូចនេះថា ៖ «ចង់ឲ្យទេវតាជួយ លុះត្រាតែយើងជួយខ្លួនឯង ជាមុនសិន»«ដេកផ្សំដួល រមួលផ្សំគ្រេច»រំលឹកដល់ ពាក្យស្លោក ខាងលើ ច្បាស់ណាស់ ចង់អោយ ទេវតាជួយ (ការជួយដែលធ្លាក់ ពីលើមេឃ) ត្រូវជួយខ្លួនឯង ជាមុនសិន តែកុំគ្រាន់ តែដួលក៏ប.ន្លំដេក ហើយស្រែកថា.ក្រោក.មិនរួចនោះ។
ត្បិតតែអគ្គិសនីកម្ពុជាជា ក្រុមហ៊ុនរបស់រដ្ឋ តែគឺជាក្រុមហ៊ុនស្វយ័តមួយដែល ត្រូវទទួលខុសត្រូវនូវរាល់ ចំណូល ចំណាយ និងគ្រប់គ្រងបំណុល ដោយខ្លួនឯង។ ?ការលក់ថាមពល ជូនប្រជាពលរដ្ឋ ត្រូវធានាសេវាកម្មល្អប្រសើរ 24/24h ធានានូវស្ថេរភាពបណ្តាញបញ្ជូននិងចែកចាយ កុំអោយមានការដាច់ ចរន្ត ឬដាច់តែរយៈពេលខ្លីជាដើម
ហើយយកចំណូលលក់ ថាមពលទាំងនោះ ដើម្បីទូទាត់ថ្លៃទិញថាមពល ពីប្រភពផ្គត់ផ្គង់ ចំណាយថ្លៃប្រងផលិត ចំណាយ លើការវិនិយោគបណ្តាញផ្គត់ផ្គង់ ចំណាយលើការថែ ទាំបណ្តាញបញ្ជូន-ចែកចាយ ចំណាយលើសម្ភារៈបរិក្ខារសម្រាប់ ថែទាំ ជួសជុល ផ្លាស់ប្តូរឧបករណ៍នានា ចំណាយលើកំលាំងពលកម្ម ដើម្បីធានាថា គ្រប់លំនៅដ្ឋានមានអគ្គិសនីប្រើប្រាស់និងថ្លៃសមរម្យ។
ការលក់ថាមពលរបស់អគ្គិសនីកម្ពុជានេះគឺលក់ជូន ប្រជាពលរដ្ឋជាមុន ទើបបង់ប្រាក់តាមក្រោយ មិនដូចគ្នា នឹងការផលិតផ្គត់ផ្គង់ ?ដែលអគ្គិសនី កម្ពុជាត្រូវចំណាយ ទិញប្រេង ទិញសម្ភារៈ និងចំណាយ ផ្សេងៗជាមុន ទើបអាច ផលិតថាមពល លក់តាមក្រោយទេ។ ដូចនេះ បើអគ្គិសនីកម្ពុជា ពុំអាចប្រមូល ប្រាក់បានគ្រប់គ្រាន់ ទាន់ពេលវេលាទេ អគ្គិសនីកម្ពុជាក៏មិនអាចផ្គត់ផ្គង់ថាមពលជូនបន្តបានដូចគ្នា។
នៅតំបន់ Lockdown មិនមែនសុទ្ធតែជាពលរដ្ឋក្រីក្រ ទាំងអស់ឡើយ ប្រាកដជាមានប្រជាពលរដ្ឋ ដែលមានស្ថានភាពជីវភាពខុសៗគ្នា ដូចនេះ ទ.ម្លាប់នៃការរស់នៅក៏ខុសគ្នាដែរ ដូចជាសម្ភារៈប្រើប្រាស់ អគ្គិសនី រយៈពេលនៃការប្រើប្រាស់ ថាមពលអគ្គិសនី ចំនួនអ្នកប្រើប្រាស់ ថាមពលអគ្គិសនី មិនដូចគ្នាទេ។
អគ្គិសនីកម្ពុជាបានចេញវិធានការជួយពលរដ្ឋក្រីក្រ ពិតប្រាកដជាច្រើនមកហើយ នឹងបន្ថែមទៀតនៅ ពេល Lockdown នេះ មានដូចជា៖កា បញ្ចុះថ្លៃជូនពលរដ្ឋក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះប្រជាពលរដ្ឋក្រីក្រប្រាកដ ជាប្រើប្រាស់តិចអាច ប្រហាក់ប្រហែល 50kwh/ខែ ដែលគិតជា ទឹកប្រាក់ គឺ19,000៛ ទេ ហើយបើគាត់ មានទម្លាប់ សន្សំសំចៃ ប្រាកដជា ប្រើប្រាស់អស់កាន់តែ តិចជាងនេះទៀត។
ការពន្យាពេល បង់ប្រាក់ ឬលើកលែងការកាត់ចរន្ត ទោះជា បង់ប្រាក់យឺតក៏មិនដាច់ ចរន្តនៅតំបន់បិទខ្ទប់ និងការដោះស្រាយអោយ មានចរន្តប្រើប្រាស់ 24/24h ដើម្បីធានាថា នៅតែមានថាមពល ប្រើប្រាស់គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជានិយោជិតអគ្គិសនី រងហា និភ័យ ក៏ត្រូវទៅបំពេញកាតាព្វ កិច្ចជួសជុល ថែទាំ ដើម្បីបន្តនិរន្តរ ភាពផ្គត់ផ្គង់ នៅតំបន់បិទខ្ទប់ដែរ ហើយសេវាកម្មនេះ ២៤ម៉ោង ទោះជាថ្ងៃសម្រាកក៏ដោយ។
ប្រជាពលរដ្ឋអាចនៅ ក្នុងផ្ទះដោយមិន បារម្ភគ្មានចរន្តអគ្គិសនីប្រើប្រាស់ គ្រប់គ្រាន់ និងគ្រប់ពេលវេលា មែន ប៉ុន្តែ តើព្រោះតែបែបនេះ ក៏បណ្តោយអោយការប្រើប្រាស់ថាមពលហួសហេតុ រហូតខ្លាចរអារនឹងចំណាយប្រាក់មែនទេ? (ញាំឆ្អែតឡើងហល់ក៏ក្រោកលែងរួច លែងចង់បង់ប្រាក់)?
ក្នុងនាមលោកអ្នក ដែលជាបុគ្គលមានចំណេះដឹង មានព័ត៌មាន មានវិចារណញ្ញាណ ខ្ញុំសំណូមពរ សូមយក ពេលវេលានេះជួយបន្តអប់រំដល់ អ្នកដែលមិនសូវ យល់ដឹង ឬអ្នកដែលខ្វះខាត ព័ត៌មាន ដើម្បីអោយពួកគាត់ បានដឹង និងចូលរួមសហការ ដោយភាពអត់ធ្មត់ ព្រមទាំងផ្លាស់ប្តូរទ ម្លាប់រស់នៅរបស់គាត់ ដោយសន្សំសំចៃ ជាងមុន ជាជាង ដុត អោយខ្លោច រោច អោយឆៅ។អូ
សូមចូលរួមទាំងអស់គ្នា និងសូមផ្លាស់ប្តូរទម្លាប់ ប្រើប្រាស់ថាមព លរបស់អ្នក ដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសជាតិយើង។