បើតាមការឱ្យដឹង ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ាឡេស៊ីលោក ADham BaBa បានឱ្យដឹងនៅ ថ្ងៃទី ២ ឧសភា ឆ្នាំ ២០២១ នេះថា គេបានរកឃើញ ករណីដំបូងបង្អស់ របស់មេរោគ បំប្លែងថ្មី ដែលឆ្លងលឿន បំផុត របស់ឥណ្ឌា នៅក្នុងប្រទេស ក្រោយពីបានចាត់វិធានការណ៍ បិទការហោះហើរ ពីឥណ្ឌាបាន តែពីរថ្ងៃប៉ុណ្ណោះ ។
លោក បន្តទៀតថា មេរោគនេះមានឈ្មោះថា B.1.617 ត្រូវបានគេ រកឃើញនៅស្ថានីយព្រលាន យន្តហោះម៉ាឡេស៊ី ។ អង្គការសុខភាពពិភពលោកបាន ឱ្យដឹងពីមេរោគ ប្រភេទនេះថា វាមានការវិវដ្តផ្លាស់ប្តូរពីប្រភេទដើម ដែលជាហេតុធ្វើឱ្យវាអាច ចម្លងបានកាន់តែលឿន ព្រមទាំងកាន់តែ ធ្វើឱ្យមានសភាពកាន់ តែធ្ង.ន់ធ្ងរ ហើយថែមទាំងអាចយក ឈ្នះវ៉ាក់សាំង ថែមទៀតផង ។
យ៉ាងណាមិញ ប្រទេសនេះ បានចាត់វិធានការពង្រឹងការចាក់វ៉ាក់សាំង តាំងពីខែកុម្ភៈ ហើយបានរំពឹងថា នឹងចាក់ ឱ្យបាន ៨០ ភាគរយនៃ ប្រជាជន ៣២ លាននាក់ ដោយត្រឹមរយៈពេល មួយឆ្នាំផងដែរ ៕