នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ចំនួន ៨៤១នាក់ ខណៈអ្នកជំងឺចំនួន ៦១នាក់ បានជាសះស្បើយ ត្រូវអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។
ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដទាំង ៨៤១នាក់ គឺនៅរាជធានីភ្នំពេញ មានចំនួន525នាក់, នៅខេត្តបន្ទាយមានជ័យ មានចំនួន 153នាក់, នៅខេត្តព្រះសីហនុ មានចំនួ ន62នាក់, នៅខេត្តកណ្ដាល មានចំនួ ន33នាក់, នៅខេត្តកំពង់ចាម មានចំនួន21នាក់, នៅខេត្តកំពង់ធំ មានចំនួន 15នាក់, នៅខេត្តតាកែវ មានចំនួន 9នាក់, នៅខេត្តត្បូងឃ្មុំ មានចំនួន9នាក់, នៅខេត្តសៀមរាប មានចំនួ ន7នាក់ , នៅខេត្តកំពង់ស្ពឺ មានចំនួន 6នាក់ និង ព្រៃវែង មានចំនួន1នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លង សរុបចំនួន ១៥ ៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លា.ប់ចំនួន.១០៦នាក់៕