ជនជាតិចិន៥នាក់ ពីរក្រុមត្រូវបាន ផាកពិន័យ ខណៈដែលធ្វេីដំណេីរគ្មាន ឯកសារបញ្ជាក់ ច្បាស់លាស់ ដែលហ៊ាន ធ្វេីដំណេីរឆ្លងកាត់គោលដៅ ដែលអាជ្ញាធរ កំពុងអនុវត្តន៍វិធានការ បិទខ្ទប់ ចំណុចគោលដៅ រង្វង់មូលកងព្រហ្ម ។
ហេតុណ៍ការនេះ បានបង្កការភ្ញាក់ផ្អេីល នៅវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលកងព្រហ្ម ស្ថិតក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីអ្នកបេីកកង់ បីឥណ្ឌាដែលជាជនជាតិខ្មែរ បានប្រាប់ឲ្យដឹងថា ជនជាតិចិនម្នាក់ បានហៅកង់បីគាត់ជិះ ពីកោះពេជ្រ មកខុនដូរមួយ កន្លែងតាមផ្លូវកែវចិន្ដា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនោះ ចិនដែលមកពីកោះពេជ្រ បានខលនិយាយទូរស័ព្ទ ភ្លាមនោះស្រាប់តែមានជនជាតិចិន ៣នាក់ទៀត
ចូលមកជិះកង់បីគាត់បន្ថែម ឃេីញច្រេីននិងចង្អៀត ម្ចាស់កង់បីគាត់ថា មិនដឹក តែត្រូវជនជាតិចិនទាំង ៤នាក់ប្រាប់ថា ទៅជិតនេះទេ បុរសអ្នករត់កង់បីក៏ព្រម លុះមក ដល់ត្រង់ចំណុចគោលដៅ ជនជាតិចិនក៏ ចង្អុលឲ្យទៅមុខ ឆ្លងកាត់គោល ដៅត្រួតពិនិត្យ សួររកឯកសា រធ្វេីដំណេីរ ក៏ឃាត់ខ្លួនឲ្យចូលក្នុងរង្វង់ខ្សែហាមឃាត់តែម្ដង។
ក្នុងពេលនោះក៏មាន ជនជាតិចិន ជិះម៉ូតូស្មាស់វី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BG-6459 ម្នាក់ទៀត បន្លំជាអ្នកដឹកតាមអនឡាញ មិនមាន ឯកសារបញ្ជាក់ ក៏ត្រូវឃាត់ ខ្លួនទាំងអស់គ្នា ។
ក្រោយការសួរនាំ និងពន្យល់ទៅលេីជនជាតិចិនទាំង ៥ នាក់រួច ក៏យល់ព្រមឲ្យអាជ្ញាធរផា ក ពិ.ន័យ ក្នុង១នាក់ ២៥០០០០០៛ (ពីរលានប្រាំសែនរៀល) ដែលធ្វេីដំណេីរឆ្លងកាត់គោលដៅ.អនុវត្តន៍វិធានការបិទខ្ទប់ ដោយគ្មាន.លិខិតបញ្ជា.ក់ច្បាស់លាស់៕អូ