លោកជំទាវ អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ ប្រាប់ដល់មន្រ្តីជំនាញ ពាក់ព័ន្ធប្រឹង ប្រែង ពន្លឿន ការងារកំណត់ រកទីតាំង សាងសង់ ឈាបនដ្ឋាន បូ.ជា.ស.ព.អ្នក.ស្លា.ប់.ដោយសារជំងឺកូវីដ១៩។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីអង្គភាព មន្ទីរជំនាញចុះពិនិត្យមើលទីតាំង ដោយផ្ទាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ត្រង់ចំណុច បង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុក មណ្ឌលសីមា ដើម្បីរកទីតាំងដ៏សម ស្របមួយសម្រាប់ សាងសង់ ឈាបនដ្ឋាន បូ.ជា.ស.ព.ស្លា.ប់.ដោយជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត ក៏ណែនាំឱ្យមន្រ្តីមន្ទីរជំនាញ ចំណុះដោយខេត្ត ចាំបាច់ពន្លឿនការងារវាស់វែង រៀបចំទីតាំង និងគូសប្លង់ឈាប.នដ្ឋានឱ្យ បានលឿន មុននឹងផ្តើម.ដំណើរការសាងសង់.នៅពេលខាង.មុខឆាប់ៗ។
គម្រោងសាងសង់ឈាបនដ្ឋាននេះ ត្រូវបានលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង លើកឡើងថា ដោយសារ តែលក្ខណៈភូមិសាស្រ្តខេត្តរវាង ទីរួមខេត្ត និងបណ្តាស្រុកឆ្ងាយពីគេ និងមន្ទីរពេទ្យព្យាបាលអ្នក ជំងឺកូវីដ ១៩ផងនោះ។ ខេត្តនឹងធ្វើឈាបនដ្ឋានចំនួន ២ទីតាំងលើដីបម្រុងទុក របស់ខេត្ត ដោយទី១នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២នៅ ស្រុកបូទុមសាគរ។
លោក ឃឹម ច័ន្ទឌី បន្ថែមទៀតថា កន្លងទៅ ក្រុមការងារ ខេត្តធ្លាប់សិក្សារើសទីតាំងនៅតំបន់ បន្ទាយ៩៧ម្តង ហើយ សម្រាប់ទីរួមខេត្ត ប៉ុន្តែលក្ខណៈ ភូមិសាស្រ្តស្ថិតនៅឆ្ងាយពិបាក ធ្វើដំណើរក៏កំណត់ មកទីតាំង នៅថ្មីឃុំទួលគគីរ ដែលមានរយៈចម្ងាយ ១០០ម៉ែត្រពីផ្លូវជាតិលេខ៤៨។
ករណីមានអ្នក ស្លា.ប់ដោយ.កូវីឌ១៩នៅមន្ទីរពេទ្យបង្អែកស្រុកស្រែ.អំបិល កន្លងទៅពិនិត្យ.ឃើញថា វត្តស្ទឹង.ព.ង្រូលមាន.ទីតាំងឆ្ងាយ.ពីទីរួមស្រុក ក៏តម្រូវឱ្យយក.មក.បូ.ជានៅ.គម្រោងធ្វើឈាបនដ្ឋានផង ធ្វើឡដុតកាក.សំណល់ជីវសាស្រ្តផង នៅលើដី.ប.ម្រុង.ទុករបស់.ឃុំជីត្រេះ ស្រុកបូទុមសាគរ វិញ។
ចំពោះផ្ទៃដីស្ថាបនា.ឈាបនដ្ឋានកំណត់.យកដីប្រើប្រាស់២ហិចតា.ក្នុងមួយ.ឈាបនដ្ឋាន រីឯថវិកា.ដែលត្រូវចំណាយ.លើដំណើរការសាងសង់ គឺរដ្ឋបាល.ខេត្តជាអ្នកទទួល.បន្ទុកគៀង.គរមូលនិធិពី.សប្បុរសជន.ឱ្យបាន.ឆាប់.រហ័ស៕